ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់បានចូលទៅម៉ាស្សានៅហាងម៉ាស្សាមួយកន្លែងយីហោ ម៉ាស្សាកោសជប់ ១០០០០រៀល ដែលមានទីតាំងនៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ ខណះដែលម៉ាស្សារួចរាល់ស្រាប់តែបាត់លុយអស់ចំនួន១១០០០បាត ទើបប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិបរទេសម្នាក់បានចូលទៅហាងម៉ាស្សាខាងលើដើម្បីឲ្យនារីម៉ាស្សាឲ្យ លុះពេលម៉ាស្សាចប់ ស្រាប់តែជនជាតិបរទេសនោះថា បាត់លុយចំនួន១១០០០បាតជាលុយថៃ ដោយចោទប្រកាន់ថា នារីម៉ាស្សាខាងលើជាអ្នកលួចលុយរបស់គាត់ ទើបប្តឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ។
សាក្សីបន្តថា ពេលសម្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុធ្វើការសាកសួរទៅលើនារីម៉ាស្សាតែនាងប្រកែកថាមិនបានលួចនោះទេ ។
ក្រោយកើតហេតុម្ចាស់ហាងម៉ាស្សាខាងលើក៏បានចេញសងទៅជនជាតិបរទេសម្នាក់នោះចំនួន៣៦០ដុល្លារវិញដើម្បីបញ្ចប់រឿងដោយមិនចង់មានរឿងវែងឆ្ងាយ ។
ប្រភពព័ត៌មានមួយបានលើកឡើងថា បើកទីតាំងខាងលើបើមិនបានលួចហេតុអ្វីបានជាសុខចិត្តចំណាយលុយហោប៉ាវខ្លួនឲ្យទៅគេទៅវិញរឺក៏ប្រព្រិត្តិបទល្មើសនេះមែនតែមិនហ៊ានទទួល?
គួរបញ្ជាក់ថា ទីតាំងម៉ាស្សាផ្លូវ២០០៤ តែងតែងកើតមានករណីនារីម៉ាស្សាលន្លំលួចលុយភ្ញៀវជាញឹងញាប់ និងដដែលៗពេកហើយ ។
ដូចនេះស្នើដល់នគរបាលមូលជួយពិនិត្យមើលករណីទាំងនេះផង ៕ សុខា សែនជ័យ