ព័ត៌មានទាន់ហេតុការណ៍៖

ចាក់សាំងបញ្ចូលម៉ាស៊ីនបាឡា ក្លាយជាអគ្គិភ័យរបួសម្ចាស់

ចែករំលែក៖

ខេត្តកំពង់ធំ: មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងកាលពី វេលាម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩  ដោយសារមានអគ្គិភ័យឆេះបាឡាជ័រ(កាណូតធ្វើពីជ័រ) បណ្តាលឲ្យរងរបួសមនុស្សម្នាក់ ស្ថិតនៅភូមិនាសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

ជនរងគ្រជាម្ចាស់បាឡាឈ្មោះ ហ៊ាន ស្រី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរនេសាទ មានទីលំនៅកន្លែងកើតហេតុខាងលើ(របួសរលាកមុខនិងជើង)។រីឯបាឡាជ័រមួយគ្រឿងមានបណ្តោយប្រវែង៩.២ម៉ែត្រ ភ្ជាប់ដោយម៉ាស៊ីនម៉ាកកូរូឡា ស៊ីឡាំងបួន រងការខូចខាតយ៉ាងដំណំ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ាស៊ីនបាឡាជ័រអស់សាំង ហើយគាត់បានពន្លត់ម៉ាស៊ីនឲ្យរលត់រួចទៅយកសាំងមកចាក់បញ្ជូលមឲធុងប្រេងសាំងម៉ាស៊ីន ហើយមិនដឹងរឿងអីស្រាប់តែបណ្តាលឲ្យឆាបឆេះចេញជាអណ្តាតភ្លើងតែម្តង ។
ក្នុងករណីនេះដែរបណ្តាលឲ្យរូបគាត់រលាកខ្លួនបន្តិចបន្តួច តែខូចខាត  ឆេះបាឡាប្រហែល៥០% និងឆេះម៉ាស៊ីនទាំងស្រុង។

ក្នុងករណីនេះរថយន្តអគ្កិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយមិនបានចេញអន្តរាគមន៍នោះទេព្រោះជាតំបន់លិចទឹក ហើយប្រជាពលរដ្ឋរស់នៅក្បែរនោះនាំគ្នាជួយបាញ់ទឹកពន្លត់ញាប់ដៃញាប់ជើងទើបភ្លើងរលត់ជាស្ថាពរ ៕ ប្រាថ្នា


ចែករំលែក៖