ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនSSY ប៉ុនប៉ងរំលោភស្រ្តីជនជាតិចិនម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដែលជាសន្តិសុខក្រុមហ៊ុនSSY ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌសែនសុខឃាត់ខ្លួន ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង ៩ និង ១០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបន្ទប់រោងចក្រយួយយាំង ផ្លូវបេតុង ស្ថិតភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ចេវ យន ភេទប្រុស អាយុ ៤៥ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនSSY ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ LU JINHUQA ភេទស្រី អាយុ ៣៥ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រយួយយាំង ស្នាក់នៅបន្ទប់ក្នុងរោងចក្រយួយយាំង ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ EG1298413 ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖