ព័ត៌មានទាន់ហេតុការណ៍៖

លួចមាសអ្នកជិតខាងបានជិតមួយតម្លឹង យកទៅលក់ចាយអស់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់ បានធ្វើសកម្មភាពលួចយកមាសបានជិតមួយតម្លឹងពីអ្នកជិតខាង ហើយយកទៅលក់ចាយលុយអស់ ក៏ត្រូវកម្លាំងនគរបាលស្រុកគិរីវង់ឃាត់ខ្លួន កាលពីវេលាម៉ោង ៩ និង ១០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកគិរីវង់ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានឈ្មោះ រឿន សុខបាន ហៅភ្លុក អាយុ ៣៦ ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ ជា រ៉ែន ភេទប្រុស អាយុ ៤១ ឆ្នាំ។ អ្នកទាំង២រស់នៅភូមិ/ឃុំខាងលើ ។ សម្ភារបាត់បង់៖ មាសចំនួន ៩,៥ជី។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យបានធ្វើសកម្មភាពលួចមាសចំនួន ៩,៥ជី ពីជនរងគ្រោះត្រង់ចំណុចខាងលើ បន្ទាប់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យផងដែរ ។

ក្រោយទទួលព័ត៌មានសមត្ថកិច្ចធ្វើកំណត់ហេតុ ស្រាវជ្រាវរកជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួនបានតែម្តង ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ ប្រាថ្នា


ចែករំលែក៖