ភ្នំពេញ៖ ខ្សែវីដេអូបទចម្រៀងបែបអប់រំមួយចំណងជើងថា”ទឹកភ្នែកសំរាម” ទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជន ខណៈតួសម្តែងក្នុងបទមួយនេះត្រូវបានគេស្គាល់ថា ជាអ្នកស្រី ទ្រី ដាណា នាយិកាក្រុមហ៊ុនធំមួយ ។
បទចម្រៀងនេះ បានរៀបរាប់រឿងរ៉ាវប្តីផិតប្រពន្ធ ចោលកូនបីនាក់ដ៏កំសត់នោះទើបនឹងចេញជាផ្លូវការកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។ ក្រៅពីសម្តែងបទច្រៀងនេះ ដោយអ្នកស្រី ទ្រី ដាណា ណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ។ អ្នកស្តាប់ជាច្រើនបានបញ្ចេញយោបល់ពេញចិត្ត និងគាំទ្រការផលិតបទចម្រៀងបែបតថភាពសង្គមដែលកំពុងកើតមានពិសេសរឿងរ៉ាវជីវិតគ្រួសារដែលត្រូវបានជ្រៀតជ្រែកដោយមនុស្សទី៣ និងកំពុងចាក់ចំបេះដូងទស្សនិកជនខ្លាំងផងដែរ ។ ត្រឹមតែរយៈពេលខ្លីបទមួយនេះមានអ្នកចូលទស្សនា និងចែករំលែករាប់សែនដង ព្រោះតែបានបង្ហាញពីជីវិតស្ត្រីម្នាក់ដែលតស៊ូពោះពារចិញ្ចឹមកូន និងជម្នះឧបសគ្គក្នុងជីវិតមើលថែកូនបីនាក់ដោយមិនមានវត្តមានស្វាមី ។
តាមការបង្ហើបរបស់ អ្នកស្រី ទ្រី ដាណា បានលើកឡើងថានេះគឺជាលើកដំបូងដែលអ្នកស្រីច្រៀងបទចម្រៀង ហើយអ្នកស្រីស្នើឲ្យមានការអធ្យាស្រ័យប្រសិនបើមិនពិរោះដូចអ្នកចម្រៀងអាជីព ។
អ្នកស្រីបន្តថាផលិតបទចម្រៀងនេះគឺមិនត្រឹមតែជាសារអប់រសង្គម ពិសេសឆ្លុះបញ្ចាំងពីសុភមង្គលក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រីចង់ចូលរួមលើកកម្ពស់វិស័យសិល្បៈផ្នែកចម្រៀង Original Songផងដែរ ។
អ្នកស្រីថាបទនេះធ្វើឡើងដើម្បីដាស់តឿនដល់ស្វាមីទាំងអស់ត្រូវគិតពីគ្រួសារកុំឱ្យបែកបាក ហើយក៏បង្រៀនមនុស្សស្រីកុំឱ្យចុះចាញ់ត្រូវតស៊ូទៅមុខទៀត ។ អ្នកស្រីក៏សូមអគុណដល់អ្នកគាំទ្ររបស់អ្នកស្រី ទាំងការគាំទ្រលើស្នាដៃបទចម្រៀង និងមុខជំនួញផងដែរនោះ ៕ វឌ្ឍនា