ព័ត៌មានទាន់ហេតុការណ៍៖

ដើរៗស្រាប់តែក្អួតឈាមស្លាប់ភ្លាមៗយ៉ាងសង្វេគ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចស្រុកកណ្ដៀងអះអាង បុរសម្នាក់បានដើរចេញពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្រាប់តែក្អួតឈាមស្លាប់នៅពាក់កណ្ដាលផ្លូវយ៉ាងសង្វេគ ដោយគេមិនដឹងអំពីមូលហេតុអ្វីច្បាស់លាស់នោះឡើយ ។

ហេតុការណ៍មនុស្សក្អួតឈាមស្លាប់លើផ្លូវសាធារណៈខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ក្រាលកៅស៊ូ ១ខ្សែ ស្ថិតក្នុងភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ណុប ចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ គ្មានប្រពន្ធ និងកូននោះទេ បច្ចុប្បន្ន រស់នៅជាមួយបងប្អូន ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពដដែលមិនបានបញ្ជាក់អំពីមូលហេតុថាតើ ? គាត់មានជំងឺអ្វីនោះក៏ពិតមែន ប៉ុន្តែគេតែងតែឃើញគាត់ព្យាយាមដើរចេញចូលមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ លុះនៅវេលាខាងលើស្រាប់តែឃើញគាត់កំពុងដើរសុខៗ បានក្អកក្អួតឈាមស្លាប់យ៉ាងរន្ធត់បែបនេះ សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖