អូរធម្មជាតិនៅចំណុចខាងលើនោះ ពលរដ្ឋដែលរស់នៅបណ្ដោយមាត់អូរនោះសព្វថ្ងៃអាស្រ័យផល ដោយសារទឹកយកស្រោចស្របផលដំណាំរបស់ពួកគាត់ ធ្វើឲ្យគាត់ព្រួយបារម្ភ ចំពោះខ្វះខាតទឹកទៅថ្ងៃអនាគត តែអាជ្ញាធរមូលដ្ឋានលោកទ្រី សុវណ្ណាបានឆ្លើយបដិសេដថា មិនបានស្គាល់ឈ្មោះឈ្មួញចាក់ដីលុបអូរធម្មជាតិនោះទេ លោកថា ទាល់តែថ្នាក់លើមកពិនិត្យមើល ។
លោកថា ក្នុងនាមលោកជាមេភូមិ មិនមានអំណាចធំនោះទេ ហើយមិនដឹងនរណាគេអ្នកចាក់អាចម៌ដី អាងគេមានអំណាច គេមិនសូវទំនាក់ទំនងលោកឡើយ ត្រឹមមេភូមិនោះ។
លោកថា លោកបានឃើញអ្នកចាក់អាចម៌ដីដែរ តែគេចាក់អាចម៌ដីខាងលើមិនដល់អូរនោះទេ កាលពីដើមអូរខាងលើ តូចដែរ ដោយក្រុមហ៊ុនអាន់កូ កាយយកអាចម៌ដី ពេលនេះក្រុមឈ្មួញចាក់យកវិញ ។
លោកបានឃើញដែរ គ្រាដែលលោកបើករថយន្តឈរមើល ហើយបានបកស្រាយថា ដីនៅចំណុចគល់ស្ពានខាងលើ នឹងមិនដឹងធ្លាក់ទៅលើអ្នកណាជាអ្នកកាន់កាប់នោះទេ។ បើតាមច្បាប់ភូមិបាល កំណត់ចេញពីអូរ៣០ម៉ែត្រមិនដឹង? លោកមិនដឹងច្បាប់ភូមិបាលនឹងគេ?
លោកថាៈលោកមិនដឹងក្បាលដីប៉ុន្មានដែរ ដោយក្រុមឈ្មួញចេះតែដឹកអាចម៌ដីចាក់ៗ អាងតែគេមានប្រាក់ គេឫកធំដែរ គេមិនបានប្រាប់យើង ហើយលោកបញ្ជាក់ថា ការចាក់អាចម៌ដីនោះ គឺលើចូលដីអូរដែលច្បាប់កំណត់ ព្រោះកាលណាមានអូរ មានចំណីដីអូរ ដែលនៅសល់ កាលណាតែចាក់រំលោភខាងភូមិបាលគេនឹងចុះទៅពិនិត្យ វាស់វែងមើល អ្នកណា គេអ្នកចាក់ បើមេភូមិដូចលោក ទៅគេមើលងាយ ស្ដីឲ្យ ព្រោះអ្នកស្រុកសព្វថ្ងៃនេះ មិនបានឡើយ ។
យ៉ាងណាក៏ដោយ អ្នកភូមិបានដាក់កំហុសលើអាជ្ញាធរមូលដ្ឋាន ព្រោះគាត់ជាភ្នែកជាច្រមុះរបស់ថ្នាក់លើ បើអនុវត្តលើក្រុមឈ្មួញមិនបាន គួរតែធ្វើកំណត់ហេតុរាយការណ៍ដល់មន្ត្រីជំនាញមិនគួរបណ្ដោយឲ្យក្រុមឈ្មួញចាក់ដីលុបអូរនៅសម្ងំហាក់បីដូចបានទទួលសំណូកពីក្រុមឈ្មួញនោះទេ តើឲ្យពលរដ្ឋសង្ឃឹមអ្វី បើអាជ្ញាធរមូលដ្ឋានឆ្លើយមិនដឹងបែបនេះ ៕ វណ្ណា