ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋាន ស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២ កន្លែងនៅត្រង់ផ្សារដើមគរនិងមុខ សាសាបឋមសិក្សាសន្ធរម៉ុក នៅថ្ងៃទីទី២៨ ខែធ្នូ ឆ្នាំ ២០១៩ ដោយគ្រោងស្ថាបនាឲ្យ ហើយ នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ដើម្បីជួយសម្រួលការដល់ប្រជាពលរដ្ឋក្នុងការឆ្លង កាត់ផ្លូវប្រកបដោយសុវត្ថិភាពមិនប្រឈមគ្រោះថ្នាក់ណាមួយកើតឡើង ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ មូលហេតុ នាំឲ្យរដ្ឋបាលសាលារាជធានីសម្រេចបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែង គឺស្ថិតនៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុកនេះគឺ ដើម្បីជួយសម្រួល រំដោះចរាចរណ៏ ដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ ប្រជាពលរដ្ឋពិសេសសិស្សានុ សិស្ស ខណៈតំបន់ទំាង២នេះមានការលំ បាកក្នុងការធ្វើដំណើរថ្មើរជើងកាត់ផ្លូវ ដោយសារតែប្រឈមនឹងចរាចរណ៍មមាញឹកខ្លះ ។
លោក អភិបាលបានក៏បានជំរុញឲ្យក្រុមហ៊ុនស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ទំាង២កន្លែង នេះឲ្យរួចរាល់ទាន់តាមផែនការក្នុងរយៈពេល៦ខែទៀត ។
តាមលក្ខណៈបច្ចេកទេសគម្រោង ស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរគឺឆ្លងកាត់លើមហាវិថីគីម អ៊ីសុង ខណៈគម្រោងស្ថាបនាស្ពានអាកាសថ្មើរ ជើងសន្ធរម៉ុកវិញគឺស្ថិតនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ ។
លោកស្រី ឌួង ដានី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានគាំទ្រគម្រោង ស្ថាប នាស្ពានអាកាស ថ្មើរជើងទំាង២កន្លែងនេះ ថាបានជួយសម្រាលការលំបាកជាច្រើន ដល់ ប្រជាពលរដ្ឋនិង សិស្សានុសិស្សបានឆ្លងកាត់ថ្នល់ប្រកបដោយសុវត្ថិភាព ។
លោកបន្ដថា៖គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងត្រង់ផ្សារដើមគ និងមុខសាសាបឋមសិក្សាសន្ធរម៉ុកទំាង២កន្លែងនេះ គឺស្ថាបនាដោយក្រុមហ៊ុនស្ពេក មេឌៀ ដោយគ្រោងអនុវត្តន៍សាងសង់ រហូតដល់រយៈពេល៦ខែ ពោលនឹងរួចរាល់នៅ ពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ។
សូមបញ្ជាក់ថា៖ មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតប ទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទី ក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ៕ សំរិត