ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចូលសមាជិកបក្ស២៣៤នាក់ នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលជាអតីតអ្នកគាំទ្រគណបក្សផ្សេងៗចំនួន២៣៤នាក់ រស់នៅឃុំក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀង ត្រូវបានប្រកាសបញ្ចូល ជាសមាជិកពេញសិទ្ធិ គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោកសូសូ ចន្ទ័ ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

ពិធីនេះមានការចូលរួមពីលោកហុឹម កុសលអនុប្រធានក្រុមការងារចុះជួយឃុំព្រមទាំងលោកលោកស្រីជាសមាជិកសមាជិការគណបក្សឃុំជាច្រើនរូបផងដែរ ។

នៅក្នុងឱកាសនោះលោកសូ សូចន្ទ័បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតសមាជិកថ្មីគណបក្សទាំងអស់ ដែលបានភ្ញាក់រលឹកមករួមរស់ ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានធ្វើពិធីប្រកាសបញ្ចូលនៅពេលនេះ ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងបើកទូលាយស្វាគមន៍ ចំពោះសមាជិកគណបក្សផ្សេងៗ ដែលមានបំណងចង់មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ ដោយប្រកាន់ទោសអូសដំណើរនោះទេ ព្រោះអ្នកទាំងនោះ គឺជាជនរងគ្រោះដែលចាញ់បោកការ ឃោសនាភូតកុហករបស់គេ ។

បន្ថែមលើនេះលោក បានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» មិនបានឃោសនាបោកបញ្ឆោតដូចគណបក្សខ្លះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៍ដូចជាសមាជិកបក្សរបស់ខ្លួនរងគ្រោះនោះទេ ។

លោកបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យពលរដ្ឋមានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបបក្ស និងរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវ គឺបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ និងបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលសមរម្យ បង្កើនជីវភាពគ្រួសារបានធូធារមួយកម្រិត ។

លោក សូ សូចន្ទ័ បានថ្លែងផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំធ្វើអំពើល្អជាមួយពលរដ្ឋត្រូវ និងស្មោះត្រង់គាំទ្រគណបក្សប្រជាជនកម្ពុជាតែមួយគត់ ព្រមទាំងត្រូវតែបោះឆ្នោតឲ្យគណបក្សប្រជាជន ហើយចៀសវាងកុំធ្វើអំពើណាដែលផ្ទុយច្បាប់ ។

មួយវិញទៀតត្រូវកសាងបក្សអប់រំសមាជិកថ្មីជួយឲ្យមានសមាជិកបានកាន់តែច្រើនបន្ថែមទៀត សម្រាប់អាណត្តិនេះ និងអាណត្តិបោះឆ្នោតក្រោយៗទៀត ឥឡូវបានរាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់សុីជម្រៅ ចំណុចល្អពង្រឹកបន្ថែមបន្តទៀត រីឯចំណុចខ្វះខាតត្រូវកែលម្អឡើងវិញ និងគាំទ្រសមាជិកថ្មី ដែលចាកចេញពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបន្តចុះមូលដ្ឋានឲ្យបានច្រើន ចិញ្ចឹមចលនានៅមូលដ្ឋានហើយត្រូវមានការសាមគ្គីភាពគ្នា បម្រើពលរដ្ឋឲ្យបានល្អលើសលប់ ស្រុះស្រួលគ្នាជួយគណបក្ស ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនជាបន្តបន្ទាប់ទៀត៕ យឹម សុថាន


ចែករំលែក៖