ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូឡើងស្ពានបណ្ដាលឲ្យធ្លាក់បោកក្បាលស្លាប់គួរឲ្យរន្ធត់ នៅស្រុកល្វាឯម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូឡើងស្ពានបណ្ដាលឲ្យធ្លាក់ពីលើស្ពានទាំងម៉ូតូ និងមនុស្សបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យរន្ធត់ នៅយប់ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០នាទី ត្រង់ចំណុចស្ពានព្រែកថ្កូវ ស្ថិតនៅភូមិព្រែកចារ និង សំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វុធ ឌីណា ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំភូមិព្រែកចារ ឃុំសំបួរស្រុកល្វាឯម ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-6582 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើបើកម៉ូតូឡើងស្ពានព្រែកតាថ្កូវ ក្នុងទិសដៅពីត្បូង ទៅជើង លុះកន្លែងកើតហេតុ ក៏ស្រាប់តែធ្លាក់ទាំងម៉ូតូ និងមនុស្ស បណ្ដាលបុកក្បាល និងកំផែងស្ពានធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យរន្ធត់ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះពិនិត្យវាស់វែង រួចកសាងឯកសារយកម៉ូតូជនរងគ្រោះរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ។ ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖