ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានមធ្យមបក់គ្របដណ្តប់លើកម្ពុជា ដូច្នេះចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថានភាពធាតុអាកាសនឹងប្រែប្រួលទៅតាមតំប់មួយចំនួនដូចជា៖
១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាមឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ
២៖ តំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ
៣៖ តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ៕