ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីទាស់សំដីគ្នាទាញពូថៅកាប់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់ផឹកស៊ីជាមួយគ្នាទំនាស់ពាក្យសំដី ទាញពូថៅកាប់បីពូថៅរងរបួសធ្ងន់​ កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបរិវេណក្រុមហ៊ុនទំរីងរាំប៊ើ ស្ថិតនៅភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា អំពើហិង្សានេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឃុន ដូច ភេទ ប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែងបានយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ វ៉ាន់ វ៉ាត់ ភេទប្រុស អាយុ២៨ ឆ្នាំ រសនៅភូមិឃុំកើតហេតុ មុខរបរកម្មករ បណ្តាលឲ្យត្រូវក្បាល ៣ ពូថៅ រងរបួសធ្ងន់ ។

មូលហេតុ ផឹកស៊ីទាស់សម្តីគ្នា រួចហើយជនសង្ស័យទាញពូថៅជនរងគ្រោះទាញរណា តែត្រូវជនងស្ស័យកាប់បានមុន ត្រូវក្បាលរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកម្លាំងអធិការដ្ឋានគរបាលស្រុក កំពុងចុះស្រាវជ្រាវ ៕ ប៉ែន នួន


ចែករំលែក៖