ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តក្នុងល្បឿងយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យជ្រុលទៅបុករះម៉ូតូចំនួន២គ្រឿង និងកន្លែងលក់ទូរស័ព្ទដៃធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៣កែងផ្លូវ១៤៤ នៅចំណុចហាងលក់ទូរស័ព្ទដៃតារាថ្មី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់រួមនិងបុរសម្នាក់បើករថយន្តបង្កមួយគ្រឿងម៉ាកតូយ៉ូតា ព្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-1476 បើកបរតាមបណ្តោយផ្លូវលេខ១៣ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុបានគេចពីរថយន្ត និងម៉ូតូនៅពីមុខជ្រុលចង្កូតមកស្តាំដៃហើយរេទៅបុករទេះលក់ពងទានៅចញ្ចើមផ្លូវ្ហហើយរថយន្តបង្កមិនទាន់អស់ល្បឿននោះទេ ក៏បន្តឡើងចិញ្ចើមផ្លូវទៅបុករះម៉ូតូចំនួន២គ្រឿងមួយគ្រឿងម៉ាក Zoomer-X ពណ៌សលាយទឹកលក្រូចមួយគ្រឿង និងម៉ូតូ QBX ពណ៌ក្រហមបណ្តាលឲ្យរងការខូចខាតខ្ទេចយ៉ាងដំណំភ្លាមៗនោះ រថយន្តបង្កបន្តទៅបុក និងហាងទូរលក់ទូរស័ព្ទដៃនៅទល់មុខផ្សារកណ្តាលបណ្តាលឲ្យរាយប៉ាយជ្រុះទូរស័ព្ទដៃ ពេញមុខហាង និងបែកទូរផងដែររីឯរថយន្តខូចខាតអស់មួយចំហៀងខាងស្តាំធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី១ចុះមកអន្តរាគមន៍ជួយសម្របសម្រួលឲ្យភាគីទាំងសងខាងជជែកចរចាគ្នា ។
ក្រោយពេលកើតហេតុខាងម្ចាស់រថយន្តបង្កសងទៅឲ្យខាងម៉ូតូ QBX ចំនួន250$ និងម៉ូតូZoomer-Xវិញសង200$ រីឯកន្លែងលក់ទូរស័ព្ទដៃវិញសងចំនួន2000$ ដើម្បីបញ្ចប់រឿងហើយយករថយន្តយកទៅជួសជុលដោយខ្លួនឯង ៕ ធឿនព្រែកជ័យ