ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជួបសំណេះសំណាល និងនាំយកប្រាក់លំហែមាតុភាព របស់រាជរដ្ឋាភិបាល ជូនដល់អាវុធហត្ថនារីឆ្លងទន្លេ ចំនួន០២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ០៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការរង និងសហការី បានអញ្ជើញសំណេះសំណាល និងនាំយកប្រាក់លំហែ មាតុភាព របស់រាជរដ្ឋាភិបាល ជូនដល់អាវុធហត្ថនារីឆ្លងទន្លេ ចំនួន០២នាក់។

អាវុធហត្ថនារីទាំងពីរនាក់រួមមាន ១/-លោកស្រី អនុសេនីយ៍ទោ ឆន ឡែន និង២/-លោកស្រីនាយចំណង់ ជឿន ចាន់ថា ។

ថវិកានេះសម្រាប់ឧបត្ថម្ភលើនារីអាវុធហត្ថដែលឆ្លងទន្លេបានកូនភ្លោះពីរ ដោយទទួលបានថវិកាចំនួន១៦០០០០០៛​(មួយលានប្រាំមួយសែនរៀល) ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការឧបត្ថម្ភបន្ថែមចំនួន១២០០០០០៛ (មួយលានពីរសែនរៀល) សរុប=២៨០០០០០៛ (ពីរលានប្រាំបីសែនរៀល) ចំណែកនារីដែលឆ្លងទន្លេបានកូនមួយ ទទួលបានថវិកាចំនួន៨០០០០០៛ (ប៉ែតសិបម៉ឺនរៀល) ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការឧបត្ថម្ភបន្ថែមថវិកាចំនួន៦០០០០០៛ (ហុកសិបម៉ឺនរៀល) សរុប=១៤០០០០០៛(មួយលានបួនសែនរៀល)ផងដែរ ៕ សតារា


ចែករំលែក៖