ព័ត៌មានទាន់ហេតុការណ៍៖

ខឹងសុំមាន់ឪពុកយកធ្វើម្ហូប ក្លែមស្រាមិនបាន ដើទៅចងក ធ្វើអត្តឃាតសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានករណីអត្តឃាត ចងកសម្លាប់ខ្លួន នៅចំណុច ត្រពាំងកក់ ខាងត្បូងភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា បុរសធ្វើអត្តឃាត ឈ្មោះ ថោង រឿយ អាយុ ២៧ឆ្នាំ មានទីលំនៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ក្រោយទទួលបានព័ត៌មាន កំលាំងជំនាញក្រុង បានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍កូនក្រៀល និង គ្រូពេទ្យខេត្ត ត្រួតពិនិត្យសាកសព ឃើញស្ថានភាពដូចតទៅ ៖ សាកសពចងកនឹងខ្សែរនីឡុង ពណ៌ស (ខ្សែរចងគោ) ភ្ជាប់ទៅនឹងមែកអំពិល សម្ពស់ ០៤ម៉ែត្រ ពីដី ក្នុងដីស្រែរបស់ខ្លួន ចំណុចត្រពាំងកក់ ។

តាមការបំភ្លឺពីឈ្មោះ យឹប រ៉ឹក ភេទ ប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង (ជាឪពុករបស់សាកសព) បានបំភ្លឺថា ៖ កាលពីជាង ៣ឆ្នាំមុន កូនប្រុសរបស់ខ្លួន(សាកសព) បានលែងលះ បែកបាក់ប្រពន្ធកូន រួចក៏ទៅធ្វើការ នៅស្រុកថៃ និងបានត្រឡប់មកវិញ កាលពី ២ឆ្នាំមុន ពេលនោះកូនប្រុស របស់ខ្លួនចាប់ផ្ដើមខូចចិត្តហើយដើរផឹកស្រា ដោយមិនសូវរវីរវល់កិច្ចការងារស្រែចម្ការទេ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ កូនប្រុសរបស់ខ្លួនបានដើរផឹកស៊ីតាំងពីព្រឹករហូតដល់យប់ ដោយមិនបានទៅឃ្វាលគោទេលុះនៅម៉ោងប្រហែល ១៩-០០នាទីកូនប្រុសបានមកសុំមាន់ មួយក្បាលដើម្បីយកទៅវ៉ៃស៊ី ពេលនោះខ្លួនបានខឹងហើយបានស្ដីបន្ទោស កូនប្រុសឆ្លើយតបវិញថា បើមិនឱ្យមាន់ខ្ញុំស៊ីទេពុកឯងលែងបានឃើញមុខខ្ញុំហើយនិយាយចប់ កូនប្រុសក៏ដើរចេញពីផ្ទះទៅដេកនៅខ្ទមចាំស្រែ ឯចំណុចត្រពាំងកក់ ខាងត្បូងភូមិខ្ទុំ (ជាកន្លែង ដែលវាតែងតែដេក) លុះស្អែកឡើងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០៩-៣០នាទី ស្រាប់ តែមានអ្នកស្រុក មកប្រាប់ថាៈ កូន ប្រុសរបស់ខ្លួនឈ្មោះ ថោង រឿយបានចងកស្លាប់ហើយ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ច និងគ្រូពេទ្យ ៖ សាកសព ពិតជាស្លាប់ដោយសារ ធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន ។

មូលហេតុ ៖ មានវិបត្តិផ្លូវចិត្ត នៅពេលសមត្ថកិច្ចកោសល្យវិច័យរួច បានប្រគលសាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖