ព័ត៌មានទាន់ហេតុការណ៍៖

ពស់ថ្លាន់មួយក្បាល ទម្ងន់២០គីឡូក្រាម ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសត្វពស់ថ្លាន់មួយក្បាល កំពុងវារតាមផ្លូវក៏នាំគ្នាចាប់ប្រគល់ឲ្យអាជ្ញាធរសង្កាត់ដង្កោ ទុកប្រគល់ឲ្យខាងមន្រ្តីអភិរក្សសត្វព្រៃបន្ត ។

ករណីប្រទះឃើញសត្វពស់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីអាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា សត្វពស់ថ្លាន់មួយក្បាលនេះមានទម្ងន់ប្រហែល២០គីឡូក្រាម ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ភូមិតាឡី សង្កាត់ដង្កោ ហើយត្រូវបានប្រគល់បន្តឲ្យខាងមន្រ្តីអភិរក្សសត្វព្រៃយកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ៕ ភារ៉ា ដង្កោ


ចែករំលែក៖