ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តស៊េរីទំនើប ងោកមួយភាំង រេចង្កូចបុករបងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបងោកមួយភាំងរេចង្កូចបុកចូលផ្ទះបង្រៀនជួសជុលទូរស័ព្ទដៃគ្រប់ប្រភេទនិងផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយរងការខូចខាតទ្វារផ្ទះអស់ជាច្រើនផ្ទាំរថយន្តផ្ទប់ជាប់ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៣និង៥០ ទៀបភ្លឺឈានចូលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលេខ២២៥ ក្នុងសង្កាត់ផ្សារដេរប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េងរ៉ូវើពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AC-1862 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២២៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានងោកមួយភាំង ក៏រេចង្កូតមកជ្រុលទៅបុកចូលផ្ទះបង្រៀនជួសជុលទូរស័ព្ទដៃគ្រប់ប្រភេទ និងផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ ដែលនៅជាប់គ្នាខូចខាតទ្វារដែកអស់ជាច្រើនផ្ទាំង ចំណែករថយន្តបង្ក ផ្ទប់ជាប់ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីខាងរថយន្តសូមសម្របសម្រួលជាមួយខាងភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖