ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ សម្តែងការកោតសរសើរ ចំពោះព្រះមហាក្សត្យ ប្រមុខរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា ដែលបានដំឡើងឋានន្តរសក្តិមុខដំណែងជូននាយទាហានជាន់ខ្ពស់បួនរូបបន្ថែម ទៀតនាពេលនេះ បញ្ជាក់ពីការរីកចម្រើនរបស់ កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការបូរណភាពទឹកដី ការពារក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋក្នុងនគរ ។
សម្តេចពិជ័យសេនា ថ្លែងដូច្នេះក្នុងពិធីប្រជុំបូកសរុបការងារឆ្នាំ ២០១៩ និងដាកចេញទិសដៅ អនុវត្តឆ្នាំ២០២០ នៅសាលប្រជុំ”វិមានមិត្តភាព”ទីស្តីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព-ស ២៥៦៣ត្រូវនឹងថ្ងៃទី ០២ មករា ឆ្នាំ ២០២០ ។
នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ អគ្គលេខាធិ ការដ្ឋាន ក្រសួងការពារជាតិ អានរបាយការណ៍ បូកសរុបការ ងារឆ្នាំ២០១៩ និងដាក់ចេញទិសដៅអនុវត្តឆ្នាំ២០២០ដោយ បញ្ជាក់ ពីស្មារតីទទួលខុសត្រូវ តាមផែនការកែទម្រង់ (ខ.ភ.ម) រយះពេល ៥ ឆ្នាំ និងកម្មវិធីការងារ សម្រេចបានសមិទ្ធផលធំៗ ជាច្រើនទៀត ។ ក្នុងនោះ ក៏មានការលើកឡើងពីសមាជិកអង្គប្រជុំ នូវអ្វីដែលសេចក្តីព្រាងមិនបានរំលេច ឱយកាន់តែច្បាស់លាស់ស៊ីជម្រៅបន្ថែមទៀត ជាស្មារតីយោគយល់ ក៏ដូចជាបំពេញបន្ថែម នូវរាល់ចំណុចវិជ្ជមាន សម្រាប់ (ខ.ភ.ម) ទទួលបានជោគជ័យនាឆ្នាំ ខាងមុខ និងឆ្នាំបន្តបន្ទាប់ ។
គួររំលឹកផងដែរថា នាយហានចំនួន៤ រូបថ្នាក់អនុរដ្ឋលេខាធិ ការ ក្រសួងការពារជាតិដែលប្រកាសនាពេលនោះ រួមមាន: ១-លោកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ហ៊ត ២- លោកឧត្តម ឧត្តម សេនីយ៍ឯក តេង ឈួន ៣- លោកឧត្តម ឧត្តមសេនីយ៍ ឯក សួនបវរ និងទី ៤- លោកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី ផងដែរ ៕ សុខដុម