ព័ត៌មានទាន់ហេតុការណ៍៖

រីករាយឆ្នាំថ្មីជាមួយណាហ្គាវើលដ៍! តន្ត្រីស្វាគមន៍ឆ្នាំសកលដ៏អស្ចារ្យ នៅរាជធានីភ្នំពេញ

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ៖ មានមនុស្សរាប់ពាន់នាក់​ បានមកជួបជុំគ្នា និងទស្សនា តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើល៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២០ អមដោយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក។ ការប្រគំតន្ត្រីដ៏ធំនេះមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញាឯកកម្ពុជា និងអ្នកសិល្បៈអន្តរជាតិប្រចាំណាហ្គាវើលដ៍។

ទីមួយ គឺកំពូលតារាចម្រៀង សុគន្ធ និសា។ និសា បានធ្វើឲ្យអ្នកគាំទ្ររាំជាមួយបទចម្រៀងពេញនិយមរបស់គាត់​ ដូចជា បទ “Check In បេះដូង” “ឃើញជ្រូករាំ” និង “ក្រុងជួបស្រែ” អមដោយក្រុមរាំដែលមានទេពកោសល្យមួយក្រុមរបស់គាត់។

បន្ទាប់មក នីកូ ក៏ទទួលបានការចាប់អារម្មណ៍មិនចាញ់និសាប៉ុន្មានដែរជាមួយបទ “Like ១” “ម៉ាប់ៗ” ខណៈក្រុមតូចពហុជំនាញ Small World Small Band បានទទួលសំឡេងទះដៃអបអរសាទរយ៉ាងច្រើនផងដែរជាមួយចង្វាក់ភ្លេង mix និងបទចម្រៀងដើមដែលនិពន្ធដោយពួកគេផ្ទាល់។

តន្ត្រីដ៏ធំកណ្តាលរាជធានីភ្នំពេញនេះ បានឈានដល់កម្រិតកំពូលនៅពាក់កណ្តាល់អធ្រាត្រនៅពេលប៉ុន្មានវិនាទីមុនឈានចូលឆ្នាំថ្មី២០២០!ទស្សនិកជន បានរាប់ថយក្រោយដោយផ្ទៀងជាមួយនឹងទ្រនិចនាឡិកានៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍។ ទិដ្ឋភាពឆ្លងឆ្នាំក្នុងរាជធានីភ្នំពេញនេះ កាន់តែអស្ចារ្យជាមួយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេករបស់ណាហ្គាវើលដ៍ដែលបានធ្វើឲ្យពន្លឺនៅក្នុងអាកាសទល់មុខណាហ្គាវើលដ៍ទាំងពីរមានភាពចែងចាំងនៅក្នុងឱកាសបើកទំព័រទី១ នៃឆ្នាំ២០២០!

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ ​បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាល​មហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ​ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែល​មានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី​កម្សាន្ត ឬការប្រជុំផ្សេងៗ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Manager, Marketing Communications

Tel: (+855) 10 737 684

តន្ត្រីឆ្លងឆ្នាំដែលមានកំពូលតារាចម្រៀង និងពន្លឺកាំជ្រួចដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ

កំពូលតារាចម្រៀង សុគន្ធ និសា សម្តែងនៅមុខទស្សនិកជនរាប់ពាន់នាក់ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១

៣, ២, ១… សួស្តីឆ្នាំថ្មី ពីណាហ្គាវើលដ៍!


ចែករំលែក៖