ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់បានរអឹលជើងចូលទឹកស្រះបង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិជួយសង្គ្រោះជីវិត អកុសលហួសពេលទៅហើយ ខណៈធ្វេសប្រហែសតែមួយផ្លែត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅចំណុចភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះផាន រចនា អាយុ៣ខួប មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា មុនកើតហេតុម្ដាយជាប់រវល់ធ្វើកិច្ចការក្នុងផ្ទះដោយដាក់ឲ្យកូនស្រីនៅលេងក្បែរខ្លួនប្រមាណមួយស្របក់ទើបភ្ញាក់ខ្លួនមិនលឹសូរមាត់កូនទើបប្រញាប់ប្រញាលស្រែកហៅ និងដើររកស្រាប់តែប្រទះឃើញក្នុងមាត់ស្រះទើបបង្កការភ្ញាក់ផ្អើល និងស្រែកហៅអ្នកភូមិប្រញាប់ប្រញាលជួយសង្គ្រោះអកុសលហួសពេលទៅហើយ ។
យោងតាមការពិនិត្យសាកសពរបស់នគរបាលផ្នែកជំនាញស្រុក និងគ្រូពេទ្យនៃគឺក្មេងរងគ្រោះស្លាប់ដោយសាររអឹលធ្លាក់ចូលក្នុងទឹកស្រះពិតប្រាកដមិនមានស្លាកស្នាមជារឿងឃាតកម្មអ្វីនោះទេ ។
សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន