ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបំផ្លាញរោងសិប្បកម្មឈើមួយកន្លែងជិតក្រុមហ៊ុនម៉ាស្ទើរខេសាន់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ប្រភពរាយការណ៍ពីលោក ហែម បូណារែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា នៅវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃ ព្រហស្បតិ៍ ៨កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២ ខែ មករា ឆ្នាំ២០២០មានអគ្គិភ័យមួយបានឆាប ឆេះរោងសិប្បកម្មឈើមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅជិតក្រុមហ៊ុនម៉ាស្ទើរខេសាន់ តែត្រូវកងកម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងអាជ្ញាធរស្រុកកោះញែក ខេត្តមណ្ឌលគិរី បានសហការយ៉ាងសកម្ម ទប់ស្កាត់ភ្លើងឆេះនេះទាន់ ។

លោក ហែម បូណារែល បានបញ្ជាក់ថា​បើទោះបីមានអគ្គិភ័យកើតឡើងនៅចុះណុចខាងលើក្តី ក៏ឈើល្មើសច្បាប់ដែលគណ:កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅក្រុមហ៊ុនម៉ាស្ទើរខេសាន់នាពេលកន្លងទៅ ត្រូវបានការពារយ៉ាងម៉ត់ចត់ តាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណ:កម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងក្រោមការការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោក ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី ។ ភ្លើងបានរលត់ទាំងស្រុងខណៈដែលកម្លាំងចម្រុះចុះជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលដោយចំណាយពេលជាងមួយម៉ោង ៕ ប្រាថ្នា


ចែករំលែក៖