ខេត្តមណ្ឌលគិរី៖ លោកតាវ័យជរាម្នាក់បានសម្រេចចិត្តុធ្វើអត្តឃាតខ្លួនឯង ដោយចង.ក លើឡៅតឿផ្ទះរបស់គាត់ ខណៈកូនៗពុំមាននៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហូយ នាង ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រែក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានប្រពន្ធឈ្មោះ ហ៊ុន យី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរមុខ របរអាជីវករ មានស្រុកកំណើត ភូមិត្រនង់ ឃុំទ្រនង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយបច្ចុប្បន្ន មកស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានកូនចំនួន ៧ នាក់ ស្រី ៣ នាក់ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សសតិមិនគ្រប់ ហើយបានយកខ្សែភ្លើងទៅចង.កខ្លួនឯងនឹងបង្កាន់ដៃឡៅតឿ រួចទម្លាក់ខ្លួនចុះក្រោមបណ្ដាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចបានត្រួតពិនិត្យធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញ្ញាត្តិធ្វើបុណ្យតាប្រពៃណី៕ ជីវ័ន្ត