ព័ត៌មានទាន់ហេតុការណ៍៖

ឃើញនារីក្រមុំពិការ និងសតិមិនប្រក្រតីចាប់រំលោភត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភនារីក្រមុំម្នាក់ដែលពិការភាព ថែមទាំងមានសតិមិនប្រក្រតីទៀត​ កាលពីវេលាម៉ោង០៩:០០ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០​ ភូមិប្រាសាទ​ សង្កាត់ស្នោរ ខណ្ឌកំបូល​ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យឈ្មោះ ធឹម រ៉ុម ភេទ​ ប្រុស​ អាយុ​ ៣៨ឆ្នាំ ទីលំនៅភូមិទទា ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម​ ។ ជនរងគ្រោះអាយុ​ ១៩ឆ្នាំ​ (ពិការ​ភាព និងមានសតិមិនប្រក្រតី)​ ។

ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖