ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​ ៤១​ នៃទិវាជ័យជម្នះ ៧​ មករា ក្នុងស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ​អង្គារ​១៣កើត ខែបុស្ស ឆ្នាំកុរ​ ឯក​ស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៧​ ខែមករា ឆ្នាំ​ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​ ៤១​ នៃទិវាជ័យជម្នះ ៧​ មករា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។
អង្គពិធី មានការចូលរួមដោយសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ គណៈកម្មាធិការគណបក្សខេត្តកណ្តាល​ និងស្រុកពញាឮ ព្រមទាំងបណ្តាឃុំក្នុងស្រុកពញាឮ​ យ៉ាង​ច្រើន​កុះ​ករ​ ផងដែរ។

ក្រោយពីបានស្តាប់នូវខ្លឹមសារស្នូលសំខាន់នៃទិវាជ័យជម្នះ ៧ មករា និងលទ្ធផលនៃសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលជម្រាបជូនដោយលោករដ្ឋមន្រ្តីរួចមក អង្គពិធីបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ទិវាជ័យជម្នះ ៧​ មករា ដែលបានធ្វើឲ្យប្រទេសជាតិ និងប្រជាជន មានជីវិតរស់រានឡើងវិញ និងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។

អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព​ និងសូមអរគុណ​សន្តិភាព​ មាន​សន្តិភាព​ទេីប​យេីង​មានអ្វី​ៗដូច​សព្វថ្ងៃ​នេះ​ ។
ដេីម្បី​ជាចំណង​ដៃ​ សម្រាប់​ឆ្នាំ​ថ្មី​នេះ​ លោករដ្ឋមន្ត្រី​ បាន​ផ្តល់​ផ្លូវ​ក្រាល​កៅស៊ូ​ ប្រវែង​ ១២​ គីឡូម៉ែត្រ​ នៅ​ក្នុង​ឃុំ​ចំនួន​ ៣​ របស់​ស្រុក​ពញាឮ​ និង​សាងសង់​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាឮ​ថ្មី​ ផង​ដែរ​៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖