ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស២នាក់ ករណីរក្សាទុក ជួញ​​ដូ​រសារធាតុញៀន នៅភូមិបាវិ​ត​កណ្ដាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ២នាក់ បានជាបន្តបន្ទាប់ និងដកហូតបានថ្នាំញៀនមួយចំនួនធំពាក់ពន្ធ័ករណីករណីរក្សាទុ​ក​ ឬជួញដូរ ដោយ​ខុ​សច្បាប់​នូវសា​រធា​តុ​ញៀ​ន ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៥ និងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០​ នៅចំណុចភូមិបាវិតកណ្ដាល​ ​សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមកងរាជអាវុធហត្ថក្រុងបាវិត បានឲ្យដឹងថា កងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោក ​ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុ​​ធហត្ថ​ក្រុង​បាវិ​ត សហការជាមួយកម្លាំងមន្ទីរ​យុ​ត្តិធ​ម៌កងរាជ​អាវុធហត្ថខេត្ត​ ចំនួន០៥នាក់ រ​ថ​យន្ដ​ចំនួន០២គ្រឿង ដឹកនាំដោយលោកវ​រសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថ​ខេ​ត្ត បានចុះបង្ក្រាបករណីរក្សាទុ​ក​ ឬជួញដូរដោយ​ខុ​សច្បាប់​នូវសា​រធា​តុ​ញៀ​ន ​នៅចំណុចភូមិបាវិតកណ្ដាល​ ​សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹ​ងថាៈ នៅក្នុងករណីនេះបានធ្វើការឃាត់​ខ្លួ​ន​ជន​សង្ស័យ​បាន​ចំនួ​ន​០​១នា​ក់ ឈ្មោះ ឈួ សុផាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ​មុនរបរមិនពិតប្រាកដមានស្រុក​កំ​ណើត​ ភូមិអូតាគាំ ឃុំទួលតាឯក ស្រុក ស្វាយប៉ោ ខេត្តបាត់ដំ​បង​ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ​ភូមិបា​វិត​កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រហូត​ដល់​វេ​​លា​​ម៉ោ​ង ០៤:៥១នាទី ព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២០ ឃាត់ខ្លួនជនសង្ស័យបានចំនួ​ន​ម្នាក់​ទៀត​ ឈ្មោះ អ៊ីវ ចាន់រិទ្ធី ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិ​ត​ប្រាកដ មានស្រុ​កកំ​ណើត ភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បច្ចុ​ប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល ស​ង្កា​ត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ ។ ​

ប្រភពដដែលបានបន្ត​ថាៈ សមត្ថកិច្ចបាន ចាប់យកវត្ថុតាងរួម​មា​ន ​៖ ម្សៅក្រាមពណ៌សថ្លា ១៤កញ្ចប់(ធំ៦តូច ៨កញ្ចប់) ទូរស័ព្ទដៃ ៦គ្រឿង ជញ្ជីងថ្លឹងថ្មាំញៀន​ ​ចំនួ​ន០១ គ្រឿង លោហៈធាតុពណ៌លឿង​ ​(ក​ងដៃ​)០១វង់ ប្រាក់ដុ​ល្លា​រ ០១ដុល្លារ ប្រាក់រៀល ១២​៣.០០០រៀល ប្រាក់ដុង ៣០០.០​០០​ដុង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំ​នួ​ន​ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កសាងសំណុំរឿ​ង​ បញ្ជូនទៅមន្ទីរ​យុ​ត្តិ​ធម៌ កងរាជអាកងរាជអាវុធហត្ថខេត្តចាត់តាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖