ខេត្តកំពង់ធំ៖ ករណីចោរកម្មលួចម៉ូតូកើតឡើងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង០០នាទីយប់ នៅចំណុចរោងការផ្ទះ ឈ្មោះ យត យាំ ភេទប្រុស នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ លួចម៉ូតូ១ គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2011 ស្លាកលេខកំពង់ធំ1C-9793។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ម៉ូតូឈ្មោះ ហ៊ី ស៊ីន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ជនស្ស័យ ឈ្មោះ វី គេ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ មូលហេតុ ម្ចាស់ម៉ូតូទុកម៉ូតូនៅមុខផ្ទះការ ហើយជនសង្ស័យយកកូនសោចាក់ត្រូវក៏លួចតែម្តង ។
ជនសង្ស័យ និងវត្តុតាង: ឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលស្រុកប្រាសាទបល្ល័ង្គ និងចងក្រងសំណុំរឿងតាមនីតិវិធី ៕ ប៊ុន រិទ្ធី