ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ៤១ឆ្នាំមុន និងក្រោយ៤១ឆ្នាំនេះ ខុសគ្នាត្រង់ណា ?

ចែករំលែក៖

ជាការពិតនិងមិនអាចកាឡៃបាន នាងខ្ញុំនៅតែគិតថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២​របស់នាងខ្ញុំក៏ដូចជាប្រជាជនជាង៣លាននាក់ បានមានជីវីតរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា ដ៏សែនឃោរឃៅនោះ។

ក៏ពិតមែនហើយដែលមនុស្សមួយចំនួនក្រោមអាយុ៤១ឆ្នាំ កើតមិនទាន់របបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា មិនបានឃើញពីទុក្ខវេទនាប្រជាជនកម្ពុជានាពេលនោះ រហូតអ្នកខ្លះដែលមិនធ្លាប់រងការឈឺចាប់ក្នុងសម័យនោះ បានចាត់ទុកថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃមិនសំខាន់ ជាថ្ងៃវៀតណាមឈ្លានពានកម្ពុជា តែនាងខ្ញុំនៅតែចាត់ទុកថ្ងៃនេះជាថ្ងៃផ្តល់កំណើតទី២ឲ្យនាងខ្ញុំ ហើយបើគ្មាន ថ្ងៃ៧មករា១៩៧៩ទេ ក៏គ្មានអ្វីៗទាំងអស់ដល់សព្វថ្ងៃ ។

នាងខ្ញុំចាត់ទុកថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម និងឥស្សរជនជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតជាអ្នក វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ដោយជោគជ័យនិងសូមចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ផ្តើមចេញពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះហើយ ដែលបានធ្វើឱ្យប្រជាជនកម្ពុជា រស់រានមានជីវិតជាថ្មី និងជាជំហាននាំឱ្យជាតិកម្ពុជា វិវឌ្ឍន៍ពីសភាពជានរកអវចីយ៍ មកជាប្រទេសមានការរីកចម្រើន និងវឌ្ឍនភាពដ៏ចាំងចែងដូចពេលបច្ចុប្បន្ន។

នាងខ្ញុំយល់ថា ក្នុងរយៈពេល៤១ឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហមនិង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សមិទ្ធផលជាតិច្រើនឥតគណនា បានកើតឡើង។ ជាតិកម្ពុជា បានប្រែក្លាយពីប្រទេសខ្ទេចខ្ទាំ ប្រែក្លាយពីគំនរផេះផង់ មកជាទឹកដីមានការរីកចម្រើនរស់រវើក ស្រស់បំព្រង និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ ការតស៊ូរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៤១ឆ្នាំមកនេះឃើញថា កម្ពុជាទទួលបានូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើនដូចជាទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញ ដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍។ មិនតែប៉ុណ្ណោះទទួលមកវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិមានជីវិតរស់នៅ និងបានក្លាយជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ជាតិខ្លួនពិតប្រាកដមាន សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ មិនអាចកាត់ថ្លៃបាន ។

ដូច្នេះ កាលពី៤១ឆ្នាំ គឺជាប្រវត្តិសាស្រ្តជូរចត់ដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្នក់សង្រ្គាមកាប់សម្លាប់គ្នានិងរលាយរាល់ហេដ្ឋារចនាសម័ន្ធជាតិនិងអាយុជីវិតប្រជាជនព្រោះគ្មានសន្តិភាព តែ៤១ឆ្នាំក្រោយនេះវិញកម្ពុជាឈានទៅការវិវត្តទៅរកភាពរីកចម្រើន និងឈានដល់មានសន្តិភាពពេញលេញ ដោយសារគណបក្សប្រជាជន នាងខ្ញុំពិតជាមិនបំភ្លេវគុណថ្ងៃ៧មករា១៩៧៩ នោះឡើយ ៕ ពីនាងខ្ញុំប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបងម្នាក់


ចែករំលែក៖