ខេត្តកណ្ដាល៖ យុវតីវ័យ១៩ឆ្នាំម្នាក់ ពុំដឹងជាមានមូលហេតុអ្វី សម្រេចចងកបញ្ចប់ជីវិតខ្លួនឯងក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង៣០នាទី ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ឈីវ ម៉ីម៉ី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកេីតហេតុ ។ មានឪពុកឈ្មោះ ឈីវ វន្នី អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរចុងភៅ និងម្តាយឈ្មោះ ឡី សារ៉ាត់ អាយុ៣៧ឆ្នាំ ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានលេបថ្នាំសំលាប់ខ្លួនប្រភេទប៉ារ៉ាសេតតាម៉ុលចំនួន៣៥គ្រាប់រួចមកហើយ តែក្រុមគ្រួសារបានយកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សី រួចផុតពីគ្រោះថ្នាក់ដល់ជីវិតម្តងរួចហើយ ។ លុះមកដល់ថ្ងៃកើតហេតុ វេលាម៉ោង១១និង៣០នាទី ខណៈប្អូនស្រីរបស់ជនរងគ្រោះត្រឡប់មកពីសាលាវិញ ស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយបានចងកក្នុងបន្ទប់ក្រោមផ្ទះ ភ្លាមនោះក៏ផ្អើលឆោឡោដល់បងប្អូនប្រជាពលរដ្ឋជិតខាង និងរាយការណ៏ជូនសមត្ថកិច្ចស្រុកលើកដែកដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីសមត្ថកិច្ចស្រុកទទួលបាមព័ត៌មានខាងលើ ភ្លាមនោះ ក៏សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព រួចធ្វើការពិនិត្យដោយបញ្ជាក់ថា សាកសពស្លាប់ដោយសារ ការធ្វើអត្តឃាត ចងកប្រាកដមែន ។ ក្រោយពីពិនិត្យរួច នគរបាលជំនាញបានប្រគល់សាកសពជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ