ក្រោយការវាយប្រហារលើកទីមួយ ប្រមាណជាង ១ម៉ោង អ៊ីរ៉ង់បន្តវាយប្រហារ ដោយព្យុះមីស៊ីលជាលើកទីពីរ ទៅលើទីតាំង យោធាអាមេរិកផ្សេងទៀត ក្នុងទឹកដីអ៊ីរ៉ាក់។
សារព័ត៌មាន Tasnim បានផ្សាយថា « ប៉ុន្មាននាទីមុននេះ អ៊ីរ៉ង់ បន្តវាយប្រហារដោយមីស៊ីល ជាលើកទីពីរ ទៅលើទីតាំងយោធាអាមេរិកក្នុងទឹកដីអ៊ីរ៉ាក់»។ សូមបញ្ជាក់ថា ការវាយប្រហារលើកទីមួយ អ៊ីរ៉ង់ ប្រើប្រាស់មីស៊ីលដល់ទៅ១៣គ្រាប់វាយប្រហារទីតាំងអាមេរិក។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬរងរបួស ក៏ដូចជាខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។
ចំណែក អាមេរិកវិញ ប្រធានាធិបតីដូណាលត្រាំ រដ្ឋមន្ត្រីការពារជាតិ Mark Esper រដ្ឋមន្ត្រីការបរទេស និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានជួបប្រជុំជាបន្ទាន់ នៅសេតវិមានដើម្បី ចាត់វិធានការវាយបកទៅលើ ទីតាំងអ៊ីរ៉ង់វិញ៕