សេតវិមានប្រកាសកាលពីថ្ងៃអង្គារទី ៧ ខែមករាថា សហរដ្ឋអាមេរិកកំពុងតាមដានការរាយការណ៍អំពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានអាកាសរបស់អាមេរិកនៅលើទឹកដីអ៊ីរ៉ាក់។
សេតវិមានបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានដឹងអំពីរបាយការណ៍ នៃការវាយប្រហារទៅលើទីតាំងអាមេរិកនៅអ៊ីរ៉ាក់ ។ ប្រធានាធិបតីដូណាល់ ត្រាំ កំពុងតាមដានស្ថានការណ៍ និងពិគ្រោះយោបល់ជាមួយក្រុមសន្តិសុខជាតិរបស់គាត់យ៉ាងជិតស្និទ្ធ ។
ស្ថិតក្នុងកាលៈទេសៈដ៏ក្តៅគគុកនេះដែរ អាមេរិកបានបញ្ចេញយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុតនៅលើនៅលើពិភពលោក F-35 ចេញពីប្រទេសអារ៉ាប់រ៉ូមសម្តៅទៅកាន់ប្រទេសអ៊ីរ៉ាក់ ហាក់ដូចត្រៀមវាយបកទៅលើទីតាំងនានារបស់អ៊ីរ៉ង់ ៕