ភ្នំពេញ៖ បនល្បែងស៊ីសងឆ្នោតវៀតណាមដែលកំពុងពេញនិយមឥឡូវនេះបានរីកដូចផ្សិតនៅក្នុងបរិវេណផ្សារសេរីភាព សង្កាត់វាលវង់ ខណ្ឌ៧មករាយ៉ាងហោចណាស់ជាង១០ទីតាំងយ៉ាងរលូនមិនមានអាជ្ញាធរដែនដីណាហ៊ានទៅក្បែរឡើយដោយមានការអះអាងថារាល់ទីតាំងល្បែងសុីសងកត់ឆ្នោតវៀតណាមទាំងនោះសុទ្ធតែមានខ្នងបង្អែកដ៍មានឥទ្ធិពលនៅពីក្រោយ។
គួរបញ្ជាក់ឡើងថានាពេលថ្មីៗនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៍ដូចជាគណះបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញនៅបទបញ្ជារដ៍តឹងរឹងឲ្យគ្រប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងរាជធានីភ្នំពេញចាត់វិធានការលុបបំបាត់នូវល្បែងសុីសងគ្រប់ប្រភេទ។តែផ្ទុយទៅវិញគណៈបញ្ជាការឯកភាពខណ្ឌ៧មករាមិនបានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើបែរជាបណ្តោយឲ្យមានទីតាំងល្បែងសុីកើតឡើងផ្គើនទៅនិងបទបញ្ជាថ្នាក់លើទៅវិញ។
ប្រជាពលរដ្ឋទទូចស្នើឲ្យលោកនេត ស៊ីថុនអធិការនគរបាលខណ្ឌ ៧មករា និងលោក លីម សុភា អភិបាលនៃគណៈអភិបាលខ័ណ្ឌ មេត្តាជួយត្រួតពិនិត្យមើលបញ្ហាទាំងនេះផងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់បទបញ្ជាឲ្យមន្ត្រីមូលដ្ឋានធ្វើការរឹតបន្តឹងបង្ក្រាបនូវរាល់ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទដើម្បីធានានូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនោះ៕ស សម