ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនីសាន់បុកម៉ូតូកង់បីឥណ្ឌរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋជួយយកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងបើកម៉ូតូកង់បី ត្រូវរថយន្តបើកបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦A នៅចំណុចស្ពានទី១ ក្បែរនឹងវត្តខ្ទរ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានបុរសម្នាក់បានបើករថយន្តបង្កមួយគ្រឿងម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3961 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតបានជ្រុលបុកម៉ូតូកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HR-8111 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ពីមុខពេញទំហឹងបណ្តាលឲ្យកំពិតរងការខូចខាតផ្នែកខាងមុខបែកកញ្ចក់ រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានរ៉េចង្កូតទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋបែកអស់ចំនួនមួយផើងថែមទៀតចំណែកអ្នកបើកម៉ូតូកង់បីរងរបួសបែកក្បាលធ្ងន់ធ្ងរ បានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយនាំយកទៅលាងរបួសនៅក្បែរកន្លែងកើតហេតុផងដែរ ។

បើយោងតាមសមត្ថកិច្ចក៏បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះខាងលើនេះ គឺជាកូនប្រុសបង្កើតតារាសំដែងនាយក្តិប ។

ក្រោយពេលកើតហេតុម៉ូតូ និងរថយន្តបង្កត្រូវបានសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ធឿនព្រែកជ័យ


ចែករំលែក៖