អ៊ីរ៉ង់វាយប្រហារអាមេរិក ដោយមីស៊ីលដល់ទៅ២២គ្រាប់ ហេតុអ្វីគ្មានទាហានអាមេរិក ស្លាប់?
អ៊ីរ៉ង់ មិនចង់វាយប្រហារសងសឹកអាមេរិកវិញនោះឡើយដោយអ៊ីរ៉ង់ដឹងថា ធ្វើសង្គ្រាមមិនឈ្នះអាមេរិក ។ ប៉ុន្តែដោយសម្ពាធ ពីពលរដ្ឋខ្លាំងពេក អ៊ីរ៉ង់បង្ខំចិត្តវាយប្រហារបន្ទាយទាហានអាមេរិកពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីរម្ងាប់កំហឹង របស់ពលរដ្ឋ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើទាហានអ៊ីរ៉ង់ មិនវាយប្រហារអាមេរិកនោះទេ កំហឹងរបស់ពលរដ្ឋកាន់តែខ្លាំង ក្រោយការស្លាប់មេទ័ពដ៏សំខាន់ ដោយស្នាដៃអាមេរិក វាយប្រហារ។ ទាំងនោះហើយ កម្លាំងទាហានអ៊ីរ៉ង់រងសម្ពាធយ៉ាងខ្លាំង ត្រូវតែវាយប្រហារសងសឹកអាមេរិកវិញ ហើយលទ្ធផលអ៊ីរ៉ង់ បង្ខំចិត្តវាយប្រហារទៅលើបន្ទាយយោធាអាមេរិក ពីរកន្លែងក្នុងទឹកដីអ៊ីរ៉ាក់។
អ្វីគ្រប់យ៉ាងគឺបានរៀបចំរួចជាស្រេច នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdul-Mahdi បានប្រកាសថា លោកទទួលបានព័ត៌មានពីអ៊ីរ៉ង់ ស្តីពីគម្រោងវាយប្រហារ ហើយក៏បានផ្តល់ទៅឲ្យទាហានអាមេរិក ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ មួយវិញទៀតអ៊ីរ៉ង់ មានចេតនាវាយ ចំក្បែរទីតាំងអាមេរិកតែប៉ុណ្ណោះ ទាំងនោះហើយទើបមិនមានការខូចខាតទ្រព្យសម្បត្តិឬអាយុជីវិតទាហានអាមេរិក។ នោះជាការវាយប្រហារបំពេញកត្វកិច្ច រំងាប់កំហឹងពលរដ្ឋអ៊ីរ៉ង់តែប៉ុណ្ណោះ។
ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Mohammad Javad Zarif បានបញ្ជាក់ថា ការវាយប្រហារ មានលក្ខណៈការពារស្រប់ទៅតាមច្បាប់អន្តរជាតិ មិនមែនជាការវាយប្រហារបំ ផ្ទុះសង្គ្រាមនោះឡើយ ហើយការវាយប្រហារបានបញ្ចប់។ ចំណែកមេទ័ពជាន់ខ្ពស់ នៅក្នុង កម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក៏បានប្រកាសផងដែរថា ការវាយប្រហារសងសឹកបានបញ្ចប់ ហើយ បើអាមេរិក មិនវាយបកវិញនោះគឺរួចគ្នា។
ប្រភពព័ត៌មានបានឲ្យដឹងថា អ៊ីរ៉ង់ មានចេតនាវាយមិនឲ្យគោលដៅ ក្នុងបន្ទាយទាហានអាមេរិក ដោយខ្លាចរឿងរ៉ាវអូសបន្លាយជាបន្តទៀត។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បានប្រកាសផងដែរថា មិនមានទាហានអាមេរិក ណាម្នាក់ស្លាប់នៅក្នុងការវាយប្រហារនោះឡើយ។មន្ត្រីអាមេរិក ក៏បានបដិសេធ វិភាគពីព័ត៌មានខាងលើ។ ប្រភពព័ត៌មានបាននិយាយថា អ៊ីរ៉ង់ ចង់វាយប្រហារសងសឹក មិនចង់ធ្វើឲ្យស្ថានភាព កាន់តែអាក្រក់នោះឡើយ៕