ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបើកលឿនពេលយប់បុករថយន្តចតស្ងៀមឆេះជាអណ្តាតភ្លើងស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ កាលពី​វេលា​ម៉ោង​១​និង​២៦​នាទី​យប់​រំលោង​អ​ធ្រា​ត្រ​ឈានចូល ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត បង្ក​ឱ្យ​ឆាបឆេះ​ម៉ូតូ​ស្លាប់​ អ្នក​ជិះ​ម៉ូតូ​នៅនឹងកន្លែង ត្រង់ចំណុច​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​។

សាក្សីបានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ខៀវ បូរី ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មិន​ស្គាល់​អាសយដ្ឋាន បើកបរ​ពី​កើ​តទៅ​លិចមកកើត។លុះ មកដល់​ចំណុច​ខាងលើ​បាន​ទៅបុក​រថយន្ដ​មួយគ្រឿង​ម៉ាក​នីសា​ន់ ពណ៌​ត្រេអ៊ី ពាក់​ស្លាកលេខ ខេមរភូមិន្ទ 01.3-2067 សណ្ដោង​សឺ​មី​រ៉ឺម៉ក​គ្មាន​ស្លាកលេខ​យ៉ាងពេញទំហឹង ដែលអ្នក​អ្នក​បើ​បរ​រថយន្តនេះមិន​ស្គាល់​អត្តសញ្ញាណនោះទេ ព្រោះគេចខ្លួន​ពី​ក​ន្លែង​កើតហេតុបាត់ទៅ​ខណៈរថយន្ដ​នេះ​កំពុង​ចត​នៅលើ​ផ្លូវជាតិ ទិសដៅ​ស្របគ្នា​ជាមួយ​ម៉ូតូ។

សាក្សីបានឲ្យដឹងទៀតថា ពេលនោះគេឃើញ​ម៉ូតូ​បាន​បុករថយន្តនេះចំ​ពីក្រោយ​ពេញទំហឹង បង្កឱ្យមាន​អណ្តាតភ្លើង​ឆាបឆេះ​រហូត​ឆេះ​ទាំង​ជនរងគ្រោះ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​ន្លែ​ងយ៉ាងរន្ធត់ ​។

ពេលកើតហេតុភ្លាមសមត្ថកិច្ច​នគរបាលស្រុកសំរោងទងបាន​ចេញ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ស្រុក​មួយគ្រឿង និង​ប្រើប្រាស់​ទឹក​អស់​មួយ​រថយន្ដ​ដើម្បី​បាញ់ទឹកពន្លត់រលត់ជាស្ថាពរ ​។

ចំណែកវត្ថុតាងមធ្យោបាយធ្វើដំណើរ​ទាំង​២​គ្រឿង ត្រូវបានសមត្ថកិច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖