ភ្នំពេញ ៖ កម្មករម្នាក់ដោយសារតែធ្វើការធ្វេសប្រហែស បណ្តាលឲ្យស្រូបចូលក្នុងទុយោបូមខ្សាច់ ហើយស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធមកាលពីវេលាម៉ោង ២និង ៣០ នាទីរសៀល ថ្ងៃ សៅរ៍ ២ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋាន បូមខ្សាច់ដីឡូតិ៍លេខ៥៣៤ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុន ហ្សែន ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករបូមខ្សាច់ ស្នាក់នៅកន្លែង កើតហេតុខាងលើ ។ ជនរងគ្រោះខណៈកំពុងឈរធ្វើការងារបូមខ្សាច់ពីទូកដាក់ដេប៉ូខ្សាច់លើគោកស្រាប់តែភ្លាត់ស្នៀតដួលចូលទុយោខ្សាច់បណ្តាលឲ្យស្រូបចូលទុយយោស្លាប់ភ្លាមមួយរំពេច។ ក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងខាងលើធ្វើការត្រួតពិនិត្យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារទុយយោខ្សាច់ស្រូបចូលប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា