ខេត្តកំពង់ឆ្នាំង៖ កុមារាម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងបន្ទាប់ពីសរសរថ្ម១ដើម ពេលដែលរើផ្ទះចេញបានដួលរលំសង្កត់ទៅលើកុមាររងគ្រោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី ។
សមត្ថកិច្ចមូលដ្ឋានបានឲដឹងថា កុមារារងគ្រោះឈ្មោះ សាត វិសាល អាយុ ៤ឆ្នាំ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ នៅថ្ងៃកើតហេតុ ឪពុករបស់កុមារារងគ្រោះ បានធ្វើការរុះរើផ្ទះឈើចេញផ្នែកខាងលើ តែមិនបានផ្តួលសរសរថ្មនេះ ដោយទុកបញ្ឈរចោល ជាប់ចំណងជាមួយនឹងខ្សែ ខណៈនោះក្មេងរងគ្រោះបានទៅលេងក្បែរសរសរថ្មនោះទាញខ្សែដែលចងជាប់និងសរសរថ្មក៏បណ្តាលឲ្យរលំដួលសង្កត់មកលើកកុមាររងគ្រោះបណ្តាលឲ្យស្លាប់មួយរំពេចតែម្តង ៕ ចន្ថា