ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៣ ខែមករា ឆ្នា២០២០ វេលាម៉ោង ២០ និង ៥៥ នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០. ១៥១ ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ លើក ដោយម៉ូតូបើកឡើងជែងរថយន្តខាងមុខ ជ្រុលទៅបុកជាមួយរថយន្តមួយទៀត បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចខេត្តពោធិ៍សាត់បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ បណ្ដាលឲ្យខូចរថយន្ត ១ គ្រឿង ម៉ូតូ ១ គ្រឿង និងស្លាប់អ្នកបើកបរម៉ូតូ ១ នាក់ប្រុសនៅកន្លែងកើតហេតុ ។ ប្រភពបន្តថា ម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខពោធិសាត់ ១អា ៩៨៣២ ពណ៌ខ្មៅធ្វើចរាចរណ៍ពីលិចទៅកើត ។ អ្នកបើកម៉ូតូឈ្មោះ ប៉ុន វណ្ណា អាយុ ៣១ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ស្លាប់ នៅកន្លែងកើតហេតុ ។
ចំណែករថយន្តម៉ាក ហុីណូ ពាក់ស្លាកលេខបន្ទាយមានជ័យ 3A 0535 ពណ៌ទឹកប្រាក់ ធ្វើចរាចរណ៍ពីកើតទៅលិច ច្រាសទិសគ្នា អ្នកបើកបរ រត់គេចខ្លួនបាត់ ។
វត្ថុតាងនៅកន្លែងកើតហេតុរួមមានរថយន្តនិង ម៉ូតូ ត្រូវបានសមត្ថកិច្ចយក មករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកក្រគរ បណ្ដោះអាសន្នដើម្បីបង្កសំណុំរឿងតាមច្បាប់ ៕ ប៉ឹម ពិន