ព័ត៌មានទាន់ហេតុការណ៍៖

បុរស​វ័យ​ចំណាស់​ជនជាតិ​បារាំង​ម្នាក់​​ស្លាប់​ដោយសារ​ជំងឺ រលាក​សួត​ធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តសៀមរាប ៖​ សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ជនជាតិ​បារាំង​ម្នាក់​ បាន​ស្លាប់​ដោយសារ​ជំងឺ រលាក​សួត​ធ្ងន់ធ្ងរ នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ កាលពី​វេលា​ម៉ោង​១៧​ និង​២១​នាទី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ ​ស្ថិតនៅ​ភូមិ កសិកម្ម សង្កាត់ ស្រ​ង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប​ ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជនជាតិ​បារាំង​នោះ​មានឈ្មោះ KANDIL ABDERRAHMANE ភេទ ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិ បារាំង កាន់​លិខិត​ឆ្លង​ ដែន​លេខ ១៣CP៦២៦៣៥ ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់នៅ​សណ្ឋាគារ សា​ឯម​ ។ ​

សមត្ថកិច្ច ​បន្ថែម​ថា ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ រលាក​សួត​ធ្ងន់ធ្ងរ​ ។ ​

សាកសព​ជនរងគ្រោះត្រូវបានរក្សាទុក​បណ្ដោះ​អាសន្ន​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុម​គ្រួសារ​ និង​ស្ថានទូត​ ៕ ប៊ុនរិទ្ធី


ចែករំលែក៖