ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៥៨នាទី នៅចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ និងស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ន ណាង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ។
តាមចម្លើយសារភាពរបស់ឈ្មោះ ថន និធី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថាបានលក់អាវុធ ប្រភេទ AK៤៧ ស្វាយបត់ ០១ដើម ឲ្យទៅឈ្មោះ ហ៊ន ណាង ដើម្បីរៀបចំគម្រោងប្លន់នៅស្រុកស្វាយអន្ទរ ។ ក្នុងនោះសមត្ថកិច្ចបានដកហូតអាវុធ AK ស្វាយបត់១ដើម កាត់កាណុងបង់១ គ្រាប់AKចំនួន ៧គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕ សរស្មី