ព័ត៌មានទាន់ហេតុការណ៍៖

ហ្គេមបាញ់ត្រី ​នៅក្នុង «​ ទីក្រុង ជីវចល​» យីហោ មណ្ឌលកំសាន្ត អធិរាជ ត្រូវអាជ្ញាធរខណ្ឌចំការមនបានចុះបង្ក្រាបចំណែក៩ទីតាំងទៀតមិនហ៊ានបង្រ្កាបនោះទេ?

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស 11នាក់និងទូរបាញ់ត្រីហើយថែមទាំងមានម៉ាសុីនល្បែងសុីងសងជាច្រើនផងដែរ ត្រូវអាជ្ញាធរខណ្ឌចំការមន ឃាត់ ខ្លួនខណៈបានចុះបង្ក្រាប ហ្គេមបាញ់ត្រីមួយ កន្លែង នៅ​ចំណុច​កន្លែង​កម្សាន្ត​ក្មេង​លេង​យីហោ «​ ទីក្រុង ជីវចល​» ​ យីហោ មណ្ឌលកំសាន្ត អធិរាជ ត្រូវអាជ្ញាធរខណ្ឌចំការមនបានចុះបង្ក្រាបចំណែក៩ទីតាំងទៀតមិនហ៊ានបង្រ្កាបនោះទេ? ដែលកំពុងតែដំណើរដោយរលូនពុំត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច មិនបានចុះបង្ក្រាបឡើយដោយប្រជាពលរដ្ឋ មានការសង្ស័យថា អាជ្ញាធរ និងសមត្ថកិច្ចត្រូវរ៉ូវគ្នា ឬបានលេភធំពីម្ចាស់ហ្គេមបានជាមិនបង្ក្រាប។

ហេតុការចុះបង្ក្រាបខាងលើនេះនៅវេលាម៉ោង 15និង30នាទីរសៀល ថ្ងៃទី15ខែមករា ឆ្នាំ២០២០នៅមជ្ឈមណ្ឌលកោះពេជ្រ ជិតនិងស្ពានឥន្ឋធនូ ផ្លូវ 78 ក្រុម 78 ភូមិ 14 ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពី កន្លែងកើតហេតុបានអោយដឹងថា កំលាំងផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន និងកំលាំង ប៉ុស្តិ៍ទន្លេបាសាក់ បានសហការណ៍ជាមួយសាលាខណ្ឌចំការមន ដឹកនាំដោយលោក អភិបាលរង កែវ សំណាង បានចុះបង្ក្រាបល្បែងសុីសងហ្គេមបាញ់ត្រី នៅចំណុច នៅក្នុង «​ ទីក្រុង ជីវចល​» ផ្សារមណ្ឌលកំសាន្ត អធិរាជ ខាងលើនិងបានឃាតខ្លួនមនុស្ស 11នាក់ ជនជាតិចិន 7នាក់ប្រុស 7នាក់ ខ្មែរ4នាក់ ស្រីនាក់ ។និងដកហូតសំភារះ មានទូរបាញ់ត្រីចំនួន 12ទូរ _ទូរលេត38ទូរ _ ទូរបៀរ 20ទូរ

បច្ចុប្បន្នសាលាខណ្ឌបិទទីតាំងខាងលើបណ្តោះអាសន្ន ចំណែកមនុស្សទាំងអស់ត្រូវបានសាលាខណ្ឌចំការមនអប់រំត្រទ្បប់ទៅផ្ទះវិញផងដែរ ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុនកាស៊ីណូ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពី ពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ ៕ សរស្មី


ចែករំលែក៖