ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់សង្ស័យអាមេរិកជាអ្នកធ្វើឲ្យប្រព័ន្ធរ៉ាដាច្របូកច្របល់ទើបឈានដល់ការបាញ់ច្រឡំ

ចែករំលែក៖

កម្លាំងទាហានអ៊ីរ៉ង់ បានប្រកាសថា​ រលកធាតុ​អាកាស​រ៉ាដា​ មីស៊ីលការពារ​របស់អ៊ីរ៉ង់ មានបញ្ហាចំពេល​ដែល​​អ៊ីរ៉ង់ បាញ់ប្រហារទីតាំងអាមេរិក ទើបធ្វើឲ្យទាហានការពារដែនអាកាសអ៊ីរ៉ង់បាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនសម្លាប់មនុស្ស ដល់ទៅ​១៧៦នាក់​។

មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃទី​១៥ ខែមករា​​ អគ្គមេបញ្ជាការរង​កម្លំាងទាហានអ៊ីរ៉ង់​បញ្ជាក់ថា អាមេរិក បានវាយប្រហារធ្វើឲ្យប្រព័ន្ធរ៉ាដាការពារ​របស់អ៊ីរ៉ង់ធ្លាក់ក្នុងសភាពច្របូកច្របល់​ ទើបអ៊ីរ៉ង់មិនអាចបែកចែកជាយន្តហោះចម្បាំងរបស់សត្រូវឬ យន្តហោះដឹកអ្នកដំណើរ ។ កតាទាំងនោះហើយទើបកម្លាំងការពារ បាញ់ ច្រឡំដល់ទៅពីរ គ្រាប់ផ្ទួនៗគ្នា ។

សារព័ត៌មាន​ Tehran Times​បានផ្សាយថា នៅពេលនេះ រដ្ឋាភិបាលបានសម្រេច​បង្កើតក្រុមជំនាញស្រាវជ្រាវ ប្រព័ន្ធរ៉ាដា​ដែលរងការវាយប្រហារ ធ្វើឲ្យច្របូលច្របល់​។

ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសថា ទាហានអាមេរិក និងអឺរ៉ុប នៅតំបន់ជម្ឈិមបូព៌ា ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ។ ការប្រកាសខាងលើ​ធ្វើឡើង ក្នុងពេលដែលប្រធានាធិបតីអ៊ីរ៉ង់ បានជួបប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី​១៥ខែមករា។

ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ូហានី បានបញ្ជាក់ថា​« យើង មិនចង់​បង្កឲ្យមានវិវាទនៅលើពិភពលោក​ ។យើងចង់ឲ្យអស់លោក​ចាកចេញពីទីនេះតែប៉ុណ្ណោះនេះជាផលប្រយោជន៍របស់អស់លោក យើងមិនចង់ឲ្យមានសង្គ្រាមនោះឡើយ​»។

ក្រៅពីនេះ​ប្រធានាធិបតី​​ អ៊ីរ៉ង់​លោក រ៉ូហានី ក៏បានថ្កោលទោសដល់សំណើរ របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក​​ Boris Johnson ​បានស្នើឲ្យផ្លាស់​​ប្តូរ​ កិច្ចព្រមព្រៀងបរមាណូ កាលពីឆ្នាំ​២០១៥ ទៅជាកិច្ចព្រមព្រៀងថ្មីជាមួយប្រធានាធិបតីដូណាល់ ត្រាំ វិញ ។​

ជាមួយគ្នានោះដែរ​​ អ៊ីរ៉ង់​បានបង្កើនសកម្មភាពចម្រើនសារធាតុ អ៊ុយរ៉ានិញ្ញម​លើសពីកំណត់​អនុញ្ញាតនៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ​២០១៥​ ដោយអ៊ីរ៉ង់ឈប់គោរពទៅតាមកិច្ចព្រមព្រៀងនោះ ។

ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ​​របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន​កាលពីថ្ងៃទី​៨ ខែមករា​​ ​ប្រធានាធិបតីអ៊ីរ៉ង់​បាន ស្នើដល់កម្លាំងទាហាន បើកការស្រាវជ្រាវ នឹងដាក់ទោសឌេលអ្នក ធ្វើខុស៕


ចែករំលែក៖