ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូលីកា និងហុង ឆានុនត្រៀមចំណាយជាង១០ម៉ឺនដុល្លារសម្រាប់ពិធីមង្គលជ័យ

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មRock និងជាអ្នកជំនួញលេចធ្លោរកញ្ញា ម៉ូនីកា និងចូលរោងការជាមួយបុរសជាគូស្នេហ៍នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២០ខាងមុខនេះហើយនៅដឺព្រមៀ សេនធ័រ សែនសុខ ។ ស្វាមីរបស់នាងវិញជាបុរសរូបសង្ហារលោកហុង មានុន ហៅឆានុន ជាតារាសម្ដែងម្នាក់ផងដែរខណៈការចំណាយនៃពិធីពិសេសរបស់នាងត្រូវបានប្រមាណថាច្រើនជាង១០ម៉ឺនដុល្លារអាមេរិក ។

ម៉ូលីកា ដែលមានឈ្មោះដើមថាអឿន ម៉ូលីកា បានសាងស្នេហ៍ជាមួយតារាសម្ដែង ឆានុន រយៈពេល៣ឆ្នាំទើបពួកគេសម្រេចចិត្តដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ២០២០នេះ ។ កម្មវិធីនេះ និងក្លាយជាកម្មវិធីមង្គលការធំបំផុតរបស់សិល្បករនៅដើមឆ្នាំនេះ ។ បើទោះជាម៉ូលីកា មិនទាន់ហ៊ាននិយាយមុនថាកម្មវិធីអាពាហ៍ពិពាហ៍របស់នាង និងអស្ចារ្យយ៉ាងណានោះទេ ម៉ូលីកា ធ្លាប់បានបង្ហើបថា និងត្រៀមចំណាយសម្រាប់កម្មវិធីទាំងមូលនូវទឹកប្រាក់ខ្ទង់១០ទៅ១៥ម៉ឺនដុល្លាឯណ្ណោះ ។ តាមរយៈការអះអាងបែបនេះបញ្ជាក់ថាពិធីមង្គលការរបស់ស្រីស្អាតម៉ូលីកា និងប្រុសសង្ហារឆានុន ត្រូវបានគេសន្និដ្ឋានថាមានទ្រង់ទ្រាយធំស្រដៀង និងមង្គលការតារា៣ដួងកាលពីឆ្នាំ២០១៩គឺនាងឱក សុគន្ធកញ្ញា ,កែវ សីហា និសួស វីសា ។ ទោះជាយ៉ាងណានាងស្នើមិនឲ្យធ្វើការប្រៀបធៀបដែលនាំឲ្យទស្សនិកជនលើកឡើងថានាងអួតជ្រុល ។ ម៉ូលីកា បានឲ្យដឹងថាពិធីមង្គលការរបស់នាង និងរៀបចំតាមក្បូនខ្នាតប្រពៃណីខ្មែរទាំងអស់ហើយក៍មានតារាសិល្បករមួយចំនួនដែលនាងបានអញ្ជើញឲ្យចូលរួមផងដែរ ។ ថៅកែដែលទស្សនិកជនថាស្រីស្អាតចិត្តល្អធ្លាប់បង្ហាញទឹកចិត្តសប្បុរសធ័មជាច្រើនលើកមកហើយនោះថាទោះជានាងមានស្វាមីក៍ដោយតែនៅមិនចោលអាជីពសិល្បៈទេគឺត្រៀម និងចេញបទចម្រៀងដែលធ្វើដោយខ្លួនឯងនាពេលវេលាសមស្របណាមួយ ។

ដោយឡែកការត្រៀមដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ(Honey Moon)នៅទីណានោះមិនទាន់ត្រូវបានម៉ូលីកា បង្ហើបមុនថ្ងៃរៀបការឡើយ ខណៈដែលនៅលើបណ្ដាញសង្គមវិញកន្លងមកម៉ូលីកា តែងតែចែកចាយ (Share) រូបក្មេងស្រីCute Cuteដែលទំនងដូចជានាងរៀបគម្រោងយកកូនភ្លាមៗហើយកូនដំបូងរបស់នាងគឺចង់បានកូនស្រីតែម្ដង ។

គួរបញ្ជាក់ដែរថា គូស្នេហ៍យុវវ័យ១គូនេះត្រូវបានមហាជនស្ញប់ស្ញែងខ្លាំង ព្រោះ ម៉ូលីកា បានផ្ដើមពីទុនត្រឹមតែ៣០០ដុល្លារកស៊ីលក់ជ្រក់ជើងមាន់តាម Online ហើយលោកឆានុន ជាអ្នកជិះម៉ូតូយកជើងមាន់ឲ្យភ្ញៀវ ។ ប៉ុន្ដែរកាលពី២៧ខែធ្នូឆ្នាំ២០១៨ ម៉ូលីកា បានសម្ពោធហាងរក្សារសម្រស់អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លាដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ។ នេះជាការជោគជ័យស្ទើរមិនគូរឲ្យជឿរបស់ម៉ូលីកា ដែលជាអ្នករកស៊ីតាមOnlineខណៈពេលនេះនាងសម្រេ​ចក្ដីបំណងព្រមគ្នាដូចជាទិញរថយន្ដទំនើបៗជិះតាមប្រាថ្នា និងការរៀបការជាមួយមនុស្សប្រុសដែលនាងស្រលាញ់ហើយមានប្រវត្តិតស៊ូលំបាកជាមួយនាង៕ វឌ្ឍនា


ចែករំលែក៖