ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេហទំព័រកញ្ញាឯកមួយបានបង្ហាញមុខបេក្ខភាពត្រៀមចូលរួមប្រកួតប្រជែង កញ្ញាភេទទីបី កម្ពុជា Miss Queen Cambodia ឆ្នាំ២០២០ និងដើម្បីត្រៀមចូលរួមប្រកួតកម្មវិធីទ្រង់ទ្រាយអន្តរជាតិសម្រាប់ឆ្នាំក្រោយ ។ កញ្ញាឯកពីររូបដែលបានបង្ហាញនេះធ្វើឲ្យចាប់អារម្មណ៍ខ្លាំងពិសេសរូបសម្រស់ មិនចាញ់ស្រីស្អាតនោះទេ ។
បេក្ខភាពដែលធ្វើឲ្យចាប់អារម្មណ៍ដំបូងគឺនាងPha Boom អាយុ ១៩ ឆ្នាំ កម្ពស់១,៦៩ ម៉ែត្រ ។ នាងទទួលបានការពេញចិត្ត និងគាំទ្រច្រើនពីមហាជន ដោយសាររូបសម្រស់ មិនចាញ់មនុស្សស្រីពិតៗទ ។ បេក្ខភាពរូបនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមកោតសរសើរខ្លាំងថាមានរូបសម្រស់ស្រស់ស្អាតដូច និងបេក្ខភាពកញ្ញាឯកជាស្ត្រីនោះដែរ ។
បេក្ខភាពទី២ ដែលគេស្គាល់ថាអ្នកបង្ហាញម៉ូត ឈ្មោះ លឿម មាជ័យ ហៅ មុន្នី វ័យ ២០ ឆ្នាំ កម្ពស់ ១,៧៨ម៉ែត្រ ។ នាងគឺជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពដែល និងត្រូវចូលរួមប្រកួតប្រជែង ។ បេក្ខភាពរូបនេះក៏ត្រូវបានគេកោតសរសើរខ្លាំងថាមានរូបសម្រស់ស្រស់ស្អាតដូចនារីពិតៗ ខណៈដែលនាងមានរូបសម្រស់ធម្មជាតិ ។ នាងក៏ត្រូវបានគេប្រដូចសម្រស់ទៅ និង ម្ចាស់ជ័យលាភីលេខ២ ក្នុងកម្មវិធី បវរកញ្ញាចក្រវាល កម្ពុជា ឆ្នាំ២០១៩ កញ្ញា ចន សុទីម៉ាផងដែរ ។
តាមការទម្លាយរបស់ក្រុមការងារនៃកម្មវិធីប្រកួតបានបញ្ជាក់ថា បេក្ខភាពដែលដាក់ពាក្យមកចូលរួមប្រកួត និងត្រូវធ្វើការជម្រុះវគ្គដំបូងក្នុងពេលដ៏ខ្លីខាងមុខដើម្បីស្វែងរកបេក្ខភាព១០រូបចុងក្រោយដើម្បីចូលរួមប្រកួតតាមរយៈការថតរូប និងបោះឆ្នោតលើបណ្តាញសង្គម ។ កម្មវិធីប្រកួត និងត្រូវធ្វើការប្រកួតវគ្គផ្តាច់ព្រ័តក្នុងពេលដ៏ខ្លីខាងមុខដើម្បីជ្រើសរើសយកជ័យលាភី Miss Queen Cambodia ឆ្នាំ ២០២០ ។ ម្ចាស់ជ័យលាភី ក៏ និងត្រូវធ្វើការហ្វឹកហាត់ការងារមួយចំនួនទាក់ទង និងសិល្បៈ ចំណេះ ជំនាញផ្សេងៗដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ Miss Queen International នៅឆ្នាំ ២០២១ ខាងមុខ៕ វឌ្ឍនា