ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា កាលពីយប់ជិតពាក់កណ្តាលអធ្រាត្រថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀននៅចំណុចផ្ទះជួលស្ថិតក្រុម៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ (ស្រី០២នាក់) ។
ប្រភពបន្តថា ជនសង្ស័យ៖ ១-ឈ្មោះផាន់ សុវណ្ណារាជ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅ ក្រុម៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះអ៊ំ ស្រីណា ភេទស្រី អាយុ២៦ឆ្នាំទីលំនៅបចហចុប្បន្ន ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះតាំង ស្រីអូន ភេទស្រី អាយុុ២២ឆ្នាំ បច្ចុប្បន្ននៅ ក្រុម៣ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ៤-ឈ្មោះណុប ចន្ទ័មន្នី ប្រុស អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។ ៥-ឈ្មោះអ៊ុន ទូច ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិក្រាំងស្នាយ ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត ។ ៦-ឈ្មោះប៉ែន សុវង្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែ មុខរបរចាក់ស៊ីឌី(ការ៉ាអូខេ) ទីលំនៅបច្ចុប្បន្ននៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និង៧-ឈ្មោះសំ សូសួន ភេទប្រុស អាយុ២៤ឆ្នាំបច្ចុប្បន្ននៅ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន០២កញ្ចប់តូច, ថ្នាំក្រវីចំនួន១៨៥កញ្ចប់, ដបជក់ចំនួន ០១, ម៉ាស៊ីនផលិតថ្នាំញៀន០១ ឈុត, រថយន្ត ចំនួន០២គ្រឿង និងម៉ូតូចំនួន០២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋាន អាវុធហត្ថខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ