ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីរជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យម្នាក់ និងរកឃើញថ្នាំមួយចំនួន នៅសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ កាលពី វេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា កម្លាំងជំនាញខណ្ឌឫស្សីកែវសហការជាមួយ ប៉ុស្តិ៍ ស្វាយប៉ាក បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ផ្លូវលំ ក្រុមទី៨ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនសង្យ័យមាន ឈ្មោះ ឡាំ ហុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ទីលំនៅក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ។

សម្ភារដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន១៧កញ្ចប់ ។ ចំពោះមុខកម្លាំងជំនាញខណ្ឌ ឫស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖