ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ ប្រើប្រាស់ រក្សាទុកថ្នាំញៀនជិត៦គីឡូក្រាម ត្រូវកម្លាំងសមត្ថកិច្ច ជំនាញនគរបាលក្រុងបាត់ដំបង ចុះបង្ក្រាប

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានចុះបង្ក្រាបថ្នាំញៀនជិត៦គីឡូក្រាម ដែលជនសង្ស័យប្រុងចរាចរណ៍នាំចេញបន្ត ត្រូវសមត្ថកិច្ចបង្ក្រាបបានជិតទៀបភ្លឺ ក្នុងខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយ នៅវេលាម៉ោង ៣ និង៤៧នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិទួលតាឯក និងភូមិដង្កោ ទាបឋិក ក្នុងសង្កាត់ទួល តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ទី១ មានឈ្មោះ អ៊ាន ហាក់ឡេង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរចារ ទី២ឈ្មោះ នឿន វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលខ្មោច ទី៣ ឈ្មោះហៀង ស៊ីវន ភេទ ប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃកូនសេក និងម្នាក់ទៀត ទី៤ឈ្មោះហោឧត្តមភេទ ប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

លោកវរសេនីយ៍ទោ សុខ និមល បានបញ្ជាក់ថា: ប្រតិបត្តិការខាងលើសមត្ថកិច្ចដកបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ហៅម៉ាទឹកកកICE ទម្ងន់ចំនួន ៥៨២៨.២៩ក្រាម ថ្នាំញៀនប្រភេទ កេតាមីន (KETAMIN) ចំនួន០៤ថង់ និង១កំណាត់ទុយោបឺតទម្ងន់៤,០១ក្រាមថ្នាំញៀនប្រភេទអិចស្តាសុី (MDMA) ចំនួន១កំណាត់ចំនួន០,១៤ក្រាមថ្នាំញៀន ប្រភេទយ៉ាម៉ា(WY) ចំនួន១ចំហៀងគ្រាប់ស្មើរ០,០៤ក្រាម រួមទាំងសម្ភារបម្រើការប្រើប្រាស់ចែកចាយគ្រឿងញៀនមួយចំនួនទៀត វត្ថុតាងទាំងអស់ត្រូវជនសង្ស័យចល័តឆ្លងកាត់ខេត្តបាត់ដំបងក្នុងគោលបំណងនាំចេញទៅកាន់ទៅកាន់ទីផ្សារគោលដៅផ្សេងៗ ។

បច្ចុប្បន្ន,ជនសង្ស័យទាំង០៤នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានរៀបចំសំណុំឯកសារដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕ ស សារ៉េត


ចែករំលែក៖