ខេត្តឧត្តរមានជ័យ ៖ លោកវរសេនីយ៍ទោ ឃុល ភិន អធិការនគរបាលស្រុក បានចាត់តាំងលោកអនុសេនីយ៍ឯក ស៊ឹម វណ្ណះ ឋានៈ អធិការរង ដឹកនាំកម្លាំងចំនួន៥នាក់ ចុះអប់រំ និងធ្វើកិច្ចសន្យា កន្លែងលេងល្បែងស៊ីសង(អាប៉ោង)មួយកន្លែង ដោយអប់រំមនុស្សចំនួន៨នាក់ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ ។
សមត្ថកិច្ច បានឲ្យដឹងថា ក្រុមអ្នកលេងល្បែងស៊ីសង(អាប៉ោង)ទាំង៨នាក់ នោះមានឈ្មោះដូចខាងក្រោម ៖ ១,ឈ្មោះ សៀម ត ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ។ ២,ឈ្មោះ ឃៀន រ៉ី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ។ ៣,ឈ្មោះ ម៉ៅ សារួនភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ។ ៤,ឈ្មោះ សំ ជា ភេទស្រី អាយុ៤០ឆ្នាំ ៥,ឈ្មោះ សឿន សុផល ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ៦,ឈ្មោះ សល់ រតនា ភេទស្រីអាយុ៤៥ឆ្នាំ រស់នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ។ ៧,ឈ្មោះ ហុកថាង សេង ភេទប្រុស អាយុ៥៦ឆ្នាំរស់នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ។ ៨, ឈ្មោះ ព្រុំ ម៉ន ភេទប្រុសអាយុ៦១ឆ្នាំ រស់នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ។
ជាមួយនឹងការអប់រំនេះ សមត្ថកិច្ច បានដកហូតអាប៉ោង០១គ្រាប់ ចាន០១ គម្រប០១ កម្រាល០១ ហើយបច្ចុប្បន្ន ក្រុមអ្នកលេងល្បែង សមត្ថកិច្ច បានឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕ ប៉ែន នួន