ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរ២នាក់រួចផុតទោស ឲ្យមកស្រុកខ្មែរ វិញ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មាន​ជ័​យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បាន​បញ្ជូន​មកឱ្យ​ភាគី​កម្ពុជា​វិញ​បន្ទាប់ពី​បុរស​ទាំង​២​នាក់​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​រួចមក​ ។ ​ពិធី​ប្រគល់​ និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៦​ និង​១៥​នាទី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។ ​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​នោះ​គឺមាន​ឈ្មោះ សៀង ស្រស់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​សម្បូរ​ឃុំ​ព្រៃ​គុយ​ស្រុក​កំពុងស្វាយ​ខេត្តកំពង់ធំ​ ។ ​ម្នាក់ទៀត​ឈ្មោះ​នួន​សុ​ភ័​ក្រ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឃុំ​ស​ង្វើ​យ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​ ។ ​អ្នក​ទាំង​២​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៨​ កន្លងមកនេះ​ ពីបទ​ដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ដោយ​ចូល​តាម​ច្រក​ភ្នំ​ខ្មោច​ ។ ​

ក្រោយពី​ចាប់ខ្លួន​អ្នក​ទាំង​២​ត្រូវ​បន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ចាប់តាំងពី​ពេលនោះ​រហូតមកដល់​ថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០២០​ ​ទើប​ដោះលែង​ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ ៕ ប៉ែន នួន


ចែករំលែក៖