រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ៖ សួស្តីឆ្នាំថ្មីប្រពៃណីចិន! រីករាយ និងប្រារព្ធឱកាសដ៏ពិសេសនេះជាមួយការផ្តល់ជូនដ៏អស្ចារ្យនៅណាហ្គាវើលដ៍ ដូចជា ម្ហូបនាំលាភ ការសម្តែងសិល្បៈ និងការតុបតែងនៅក្នុងអគារដ៏ស្អាតប្លែក ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ។
ប្រសិនបើអ្នកចង់ពិសាអាហារពេលល្ងាចជាមួយអ្នកជាទីស្រឡាញ់របស់អ្នក ឬម្ហូបចិនផ្សេងទៀត សូមអញ្ជើញមកសាកល្បងម្ហូបឈុតនៅភោជនីយដ្ឋានឈ្នះពានរង្វាន់ចិន Fortune Palace ឬ Hall of Golden Chimes លក្ខណៈគ្រួសារ តម្លៃចាប់ពី ២៣៨$ ដល់ ៥៨៨$ ក្នុងមួយតុសម្រាប់គ្នា ៤ ទៅ ១០ នាក់ ឬលោកអ្នកអាចកម្ម៉ង់ម្ហូបមួយមុខៗដាច់ដោយឡែកក៏បាន។
ចាប់ផ្តើមពិធីបុណ្យចូលឆ្នាំចិនដោយការពិសាម្ហូបអ៊ីសាងនាំសំណាងនៅណាហ្គាវើលដ៍ដែលមានការពេញនិយមបំផុតនៅទ្វីបអាស៊ីភាគអាគ្នេយ៍ដើម្បីទទួលយកង៉ូវហេងពេញមួយឆ្នាំ! លោកអ្នកអាចកម្ម៉ង់ម្ហូបអ៊ីសាងចានធំ ឬតូច ដែលមានគ្រឿងផ្សំដ៏កម្រ ដូចជា គ្រឿងសមុទ្រស្រស់ ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង ឬបង្កងអូស្ត្រាលី តម្លៃចាប់ពី ២៨$ សម្រាប់ការពិសានៅភោជនីយដ្ឋានទាំងពីរ ឬខ្ចប់ទៅគេហដ្ឋាន។
Hall of Golden Chimes មានបម្រើជូននូវម្ហូបបុណ្យចូលឆ្នាំចិនពិសេស ដូចជា ម្ហូបមហាសម្បត្តិ Poon Choi ដែលលោកអ្នកគួរតែសាកល្បងនៅក្នុងឱកាសដ៏ពិសេសនេះ! ផ្សំដោយគ្រឿងសមុទ្រចម្រុះពិសេស ដូចជា ប៉ាវហ៊ឺ ឈ្លើងសមុទ្រ បង្គា លៀសសមុទ្រក្រៀម អយស្ទ័រក្រៀម បូករួមនឹងក្រពះត្រី ជើងក្ងាន សាច់ខ្វៃ និងម្ហូបពិសេសជាច្រើនទៀត ម្ហូបមហាសម្បត្តិនេះ គឺជាម្ហូបដែលស័ក្តិសមបំផុតសម្រាប់រីករាយលក្ខណៈគ្រួសារ! ចំណែកត្រីតុកកែខ សាច់ជ្រូកបីជាន់ខ្វៃ និងថ្លើមក្ងានចៀនជាមួយប្រហិតបង្គា គឺជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ផ្សេងទៀតដែលនឹងនាំសំណាងដល់អ្នកពិសាពេញមួយឆ្នាំ។
ប្រសិនបើអ្នកចង់ពិសាម្ហូបចិនបែបសម័យទំនើប សូមអញ្ជើញទៅភោជនីយដ្ឋានប្រណីតចិន Fortune Palace រួមមាន កំភួនជើងចៀមខដែលចម្អិនយឺតៗរហូតដល់ ១០ ម៉ោងដើម្បីឲ្យសាច់ផុយឈ្ងុយឆ្ងាញ់ ឬទាខ្វៃបែបស៊ីឈួនជាមួយនំប៉ាវម៉ាន់ថូ។ បង្គាឆាផ្អែមជាមួយទឹកជ្រលក់អាសាម គឺជាមុខម្ហូបពិសេសមួយទៀតដែលអ្នកគួរតែសាកល្បងនៅក្នុងបរិយាកាសដ៏សប្បាយរីករាយនៅទីនោះ។ លោកអ្នកអាចកក់ទុកមុនតាមរយៈ +៨៥៥១៥ ៤០២ ៣៤៥ ឬផ្ញើអ៊ីម៉ែលមកកាន់ dining@nagaworld.com ។
សម្រាប់អ្នកដែលចង់ពិសាអាហារប៊ុហ្វេពេលល្ងាច សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea និង The Pangea ។ ម្ហូបបុណ្យចូលឆ្នាំចិន នឹងមានបន្ថែមពីថ្ងៃទី២៤ ដល់ទី២៦ មករា បន្ថែមទៅលើគ្រឿងសមុទ្រ ម្ហូបអាំងបែបអាស៊ី និងម្ហូបអន្តរជាតិ ព្រមទាំងបង្អែមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ!
ចំណែកម្ហូបពិសេសរៀងរាល់ថ្ងៃ មានបម្រើជូនពេញ ២៤ ម៉ោងក្នុងមួយថ្ងៃនៅភោជនីយដ្ឋាន Chopstick និង Golden Bowl ។ កុំខកខានម្ហូបរសជាតិដើមប្រចាំហាងឲ្យសោះ ដូចជា ក្រញាំជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅក្នុងឆ្នាំងដី មីអាយុវែងឆាជាមួយបង្កងមេគង្គ និងនំនាំលាភ តម្លៃចាប់ពី ៣,៨០$ ប៉ុណ្ណោះ។ ភោជនីយដ្ឋានក្រោមដីបែបអាស៊ី Food Pavilion មានបម្រើជូននូវមុខម្ហូបដែលមានតម្លៃសមរម្យបំផុតក្នុងរាជធានីភ្នំពេញ រួមមានបង្គាឆាជាមួយខ្ញី និងមីសួ មាន់ប្រឡាក់គ្រឿងចំហុយជាមួយថ្នាំចិន នំឆៃថាវចិនចៀន និងម្ហូបជាច្រើនមុខទៀត តម្លៃចាប់ពី ៣$ ប៉ុណ្ណោះ។
បង្កើតភាពស្និទ្ធស្នាលជាមួយអ្នកជាទីស្រឡាញ់ ក្រុមគ្រួសារ មិត្តរួមការងារ និងដៃគូពាណិជ្ជកម្មរបស់អ្នកដោយជាវនំដ៏ឈ្ងុយឆ្ងាញ់សម្រាប់ជាកាដូដល់ពួកគេ ដូចជា នំស្រួយរសជាតិបឺរ នំរសជាតិសណ្តែកដី នំស្រួយរសជាតិដូង និងនំនាំលាភ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រៀងរាល់ថ្ងៃ។ លោកអ្នកនឹងទទួលបាននូវតុក្កតារូបកណ្តុរនាំសំណាងដ៏ស្រស់ស្អាតមួយឥតគិតថ្លៃនៅពេលអ្នកចំណាយយ៉ាងតិច ៥០$ នៅភោជនីយដ្ឋានណាមួយ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ៨៨$។ ចុះឈ្មោះជាសមាជិកណាហ្គាវើលដ៍រីវ៉តដើម្បីមានឱកាសទទួលបានតុក្កតារូបកណ្តុរនាំសំណាងមួយឈុត (ធំ១ និងតូច១)។ ស្វែងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ។
ជាចុងក្រោយ សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនដ៏អស្ចារ្យដែលមានការដើរដង្ហែរូបនាគ នៅម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ហើយកុំភ្លេចជួប និងថតរូបជាមួយទេវតាទ្រព្យ និងម៉ាស់ស្កុតចិនផងដែរ។ នៅម៉ោង ១១ ព្រឹកនៅថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃទី២៧ មករា) សូមអញ្ជើញមកទស្សនាការលោតម៉ុងសាយចំនួន ១៨ ក្បាលនៅលើសសរខ្ពស់ដ៏អស្ចារ្យនៅច្រកចូលធំណាហ្គាវើលដ៍ទី១។ ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប និងអបអរបុណ្យចូលឆ្នាំចិននៅណាហ្គាវើលដ៍! ៕ស តារា