ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាបើករថយន្តបុកក្បាលព្រួញពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរសពីរ នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តIZUZUមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខខាងស្ដាំនិងបែកកង់ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខអតីតរោងភាពយន្តប្រាសាទពេជ្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌប្រាំ៧មករា រាជធានីភ្នំពេញ ។

តាប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរស 2 នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាក IZUZUពណ៌ទឹកប្រាក់ពាក់ស្លាកលេខបាត់ដំបង2A-5616ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងដោយរថយន្តខ្ទេចផ្នែកខាងមុខខាងស្ដាំនឹងបែកកង់ទប់ជាប់ទៅមុខលែងរួចចំណែកក្បាលព្រួញពុះចែកទ្រូងផ្លូវរងការខូចខាតបន្តិចបន្តួច។បន្ទាប់មកអ្នកបើកបរនិងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖